សម្តេចតេជោ ហ៊ុន សែន ៖ នៅឆ្នាំ២០២០តំណក់ប្រេងនៅកម្ពុជា នឹងលេចចេញជារូបរាង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ វិច្ឆិកា ២០១៩) ៖ ក្នុងឱកាសអញ្ជើញ ប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី១៨ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការបកស្រាយ និងពន្យល់ពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការរកទីផ្សារការងារ និងបញ្ជូនពលករខ្មែរ ទៅធ្វើការនៅក្រៅប្រទេស ។
សម្តេចតេជោ បានប្រកាសជាសាធារណៈផងដែរថា កម្ពុជានឹងបញ្ចេញតំណក់ប្រេង នៅឆ្នាំ២០២០ខាងមុខនេះ ប៉ុន្តែមិនទាន់ប្រកាសកាលបរិច្ឆេទេទេព្រោះ មិនចង់ឲ្យខុសដូចកាលពីឆ្នាំ២០១២ទេ ។ កាលពីឆ្នាំ២០១២ គឺក្រុមហ៊ុនផលិតប្រេង បានប្រកាសម្តងហើយ តែមិនជោគជ័យថា ចេញនៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២៕
សម្តេចបន្តថា កម្ពុជាមិនទាន់ប្រើប្រាស់ ធនធានធម្មជាតិទេ ដូចជាប្រេង ឧស្ម័នធ្យូងថ្ម។ បច្ចុប្បន្នធ្យូងថ្មបានរកឃើញ នៅខេត្តឧត្តរមានជ័យ ហើយសម្តេចក៏បានឲ្យបង្កើត រោងចក្រនៅទីនោះតែម្តង ដើម្បីផលិតអគ្គិសនី។
ដោយឡែកចំពោះរ៉ែមាសវិញ សម្តេចថានឹងធ្វើអាជីវកម្មក្នុងខ្នាតមួយមានប្រាក់ចំណូលគួរសម ដែលវិនិយោគដោយក្រុមហ៊ុនអូស្ត្រាលី។ ប៉ុន្តែសម្តេចបានបង្ហាញ ក្តីរំពឹងធំជាងគេ គឺតំណក់ប្រេងដែលអាច នឹងមាននៅពេលខាងមុខ ព្រោះខណៈ នេះកំពុងចរចាជាមួយភាគីថៃ អំពីតំបន់ត្រួតគ្នាដើម្បីអភិវឌ្ឍន៍រួម៕