ក្រសួងសុខាភិបាលព្រមានការប្រើប្រាស់ផលិតផលលើហ្វេសប៊ុក SN Beaute
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ វិច្ឆិកា ២០១៩) ៖ ក្រសួងសុខាភិបាល បានធ្វើនូវសេចក្តីជូនដំណឹងដល់សាធារណជនទាំងដោយបានបញ្ជាក់ថា ហ្វេសប៊ុកឈ្មោះ SN Beaute កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងជាច្រើនមុខ ច្រើនប្រភេទ ដែលគ្មានលេខប្រវេទន៍ និង គ្មានច្បាប់ពីក្រសួងសុខាភិបាលឡើយ។
ក្រសួងបានបន្ថែមថា ដើម្បី ចៀសវាងការខាតបង់ប្រាក់កាស់ និង ប៉ះពាលដល់សុខភាព ឬ អាចឈានដល់បាត់បង់អាយុជីវិតអ្នកប្រើប្រាស់ទៀតនោះ សូមសាធារជនទាំងអស់ឈប់ជឿការឃោសនាភូតកុហក់បោកប្រាស់ និង ឈប់ប្រើប្រាស់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើ ។
ទន្ទឹមនោះក្រសួងសុខាភិបាលតម្រូវឱ្យម្ចាស់គណីហ្វេសប៊ុកឈ្មោះ SN Beaute ឈប់ផ្សព្វផ្សាយ លក់ ឬ ចែកចាយផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើ ព្រមទាំងប្រមូលមកកម្ទេចចោលជាបន្ទាន់។
ករណីបានជួប ឬ ប្រទះឃើញជនណាកំពុង លក់ ចែក ចាយ ឬ ផ្សព្វផ្សាយផ្សព្វផ្សាយ ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើ សូមប្រញាប់ផ្តល់ព័ត៌មាន ឬ ត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និង គ្រឿងសម្អាង សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤៕