ការស្រាវជ្រាវវិទ្យាសាស្ត្រនៅអូស្ត្រាលីដើរក្រោយប្រទេសដទៃ
ប្រធាននៃស្ថាប័នកំពូលផ្នែកស្រាវជ្រាវ វិទ្យាសាស្រ្តនៅអូស្ត្រាលីដែលហៅកាត់ថា CSIRO នោះ បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលីកំពុងតែស្ថិតនៅក្នុងគ្រោះ ថ្នាក់ក្នុងការដើរ មិនទាន់បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី ប្រសិនបើប្រទេសនេះ មិនផ្លាស់ប្តូររបៀបធ្វើការនោះទេ។
លោកស្រីបណ្ឌិត Megan Clark ដែលទើបតែត្រឡប់ពីដំណើរទស្សនកិច្ច ពីប្រទេស ចិន ដែលលោកស្រីបានស្វែងរកពង្រឹងទំនាក់ទំនងស្រាវជ្រាវជាមួយស្ថាប័ន និង សកលវិទ្យាល័យស្រាវជ្រាវវិទ្យាសាស្រ្តនៅទីនោះ។
លោកស្រី បានប្រាប់ Radio Australia ថា ប្រទេសចិនបានបង្កើនថវិកាស្រាវជ្រាវ និងការអភិវឌ្ឍចំនួន ២០ ភាគរយជារៀងរាល់ឆ្នាំអស់រយៈពេល ១៥ឆ្នាំមកហើយ ហើយបានដើរលឿនជាងសហរដ្ឋអាម៉េរិក ដែលជាប្រទេសធ្វើការវិនិយោគដ៏ច្រើន ជាងគេបំផុតទៅលើវិស័យស្រាវ ជ្រាវវិទ្យាសាស្រ្ត។
លោកស្រី Clark បានមានប្រសាសន៍ថា នេះមានន័យថាប្រទេសអូស្ត្រាលីត្រូវតែ ផ្លាស់ប្តូរកិច្ចសហ ប្រតិបត្តិការជាមួយប្រទេសលោកខាងលិច ប្រសិនបើប្រទេស នេះចង់ឲ្យខ្លួនអាចប្រកួតប្រជែងនឹងគេបាន៕ (Radio Australia)