សម្តេចតេជោ ហ៊ុន សែន អះអាងថា មេឧទ្ទាម សម រង្ស៊ី នឹងមិនវិលមកកម្ពុជាទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៧ វិច្ឆិកា ២០១៩) ៖ ថ្លែងជាសាធារណនៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា មេឧទ្ទាម សម រង្ស៊ី នឹងមិនវិលចូលមកកម្ពុជាដូចការសន្យានោះទេ ព្រោះទណ្ឌិតរូបនេះបានពន្យាពេលចេញមកពីប៉ារីសនៅថ្ងៃទី៩ ខែវិច្ឆិកា ហើយមិនប្រាកដថា ចេញមកទេ ។
ប៉ុន្តែសម្តេចបានលើកឡើងថា រឿង សម រង្ស៊ី មិនទាន់ចប់ត្រឹមថ្ងៃ៩វិច្ឆិកាទេ គឺនៅតែបន្តមាន ហើយចំពោះអ្នកគាំទ្រទាំងឡាយណាដែលនៅបន្តសកម្មភាពនោះគឺនៅតែរងគ្រោះ ដោយសារទង្វើរបស់ខ្លួនគឺ សម រង្ស៊ី តែម្តង ។
យ៉ាងណាក៏ដោយសម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យអ្នកផ្សំគំនិតក្បត់ជាតិជាមួយ ទណ្ឌិត សម រង្ស៊ី ចេញមកសារភាព ហើយបើមិនចេញមកទេ នឹងបន្តចាប់ខ្លួនដោយគ្មាន ការលើកលែងនោះឡើយ ។
ទន្ទឹមនោះសម្តេចក៏បានផ្តាំផ្ញើទៅឪពុក-ម្តាយនៅស្រុកកំណើត ដែលបានឲ្យកូនត្រឡប់ទៅផ្ទះខ្លាចវ៉ៃគ្នានោះ គឺគ្មានរឿងនេះកើតឡើងទេ ព្រោះបើវ៉ៃមែនគឺមានតែ៩នាក់ប៉ុណ្ណោះ ដែលជាមុខសញ្ញាត្រូវវ៉ៃ ហើយមុខសញ្ញាសំខាន់គឺ សម រង្ស៊ី និងគូកន៨នាក់ផ្សេងទៀតប៉ុណ្ណោះ ៕