មនុស្ស ៨នាក់ត្រូវវៀតណាមចាប់ខ្លួនពាក់ព័ន្ធនឹងការស្លាប់មនុស្ស ៣៩នាក់នៅក្នុងកុងតឺណឺនៅអង់គ្លេស
សារព័ត៌មាន Cambodia News/
វៀតណាម (៥ វិច្ឆិកា ២០១៩) ៖ ជនសង្ស័យចំនួន ៨នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសវៀតណាម ក្រោយពេលជនជាតិវៀតណាមចំនួន ៣៩នាក់ ត្រូវបានប៉ូលីសអង់គ្លេសរកក្នុងស្លាប់ទាំងអស់នៅក្នុងទូកុងតឺណឺ នៅតំបន់ Essex ក្នុងប្រទេសអង់គ្លេស កាលពីពេលថ្មីៗនេះ។
ការចាប់ខ្លួនបានកើតឡើង ខណៈពេលដែលក្រុមមន្រ្តីវៀតណាម បានធ្វើដំណើរដល់ប្រទេសអង់គ្លេស ដើម្បីជួយអាជ្ញាធរអង់គ្លេស បញ្ជាក់ពីអត្តសញ្ញាជាផ្លូវការលើសាកសព បុរស ៣១នាក់ និងស្រ្តី ៨នាក់។
តាមការបញ្ជាក់របស់មេប៉ូលីសនៅក្នុងខេត្ត Nghe An បានអោយដឹងថា ជនសង្ស័យទាំងនោះត្រូវបានចាប់ខ្លួន ដោយសារពាក់ព័ន្ធនឹងការរត់ពន្ធមនុស្ស។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៣ ខែតុលា កន្លងទៅនេះ សាកសពមនុស្សចំនួន ៣៩នាក់ត្រូវបានប៉ូលីសរកឃើញនៅក្នុងទូកុងតឺណឺ។ ដំបូងឡើយ សាកសពទាំងនោះត្រូវបានគេជឿជាក់ថា ជាជនជាតិចិន៕ ប្រភព៖ BBC