ប្រទេស​អា​ម៉េ​រិក​ខាង​ត្បូង​គាំ​ទ្រ​ប្រទេស​អេ​ក្វា​ឌ័រក្នុ​ង​ការ​ផ្តល់​សិទ្ធិ​ជ្រក​កោន​ដល់ Julian Assange​

ប្រជាជាតិទាំងឡាយនៅអាម៉េរិកខាងត្បូង បានសំដែងការគាំទ្រចំពោះការសម្រេច ចិត្តរបស់ប្រទេសអេក្វាឌ័រ ក្នុងការផ្តល់សិទ្ធិជ្រកកោនដល់លោក Julian Assange។

រដ្ឋមន្ត្រីការបរទេសទាំងឡាយរបស់បណ្តាប្រជាជាតិអាម៉េរិកខាងត្បូងបានចេញនូវ សេចក្តីថ្លែងការណ៍រួមមួយ ដោយជំរុញឲ្យមានការសន្ទនាគ្នាដើម្បីបញ្ចប់វិបត្តិ ការទូតជាមួយ រដ្ឋាភិបាលក្រុងឡុងដ៍។

ការជួបប្រជុំបណ្តារដ្ឋមន្ត្រីការ បរទេសនេះកើតមានឡើងខណៈពេល ដែលលោក Assange បានថ្លែងសុន្ទរកថានៅឯស្ថានទូតអេក្វាឌ័រប្រចាំទីក្រុងឡុងដ៍ ដោយទាម ទារឲ្យសហរដ្ឋអាម៉េរិកបញ្ចប់នូវអ្វីដែលលោកហៅថា ការរកចាប់ទោសកំហុស ដែលមានការពាក់ព័ន្ធនឹងគេហទំព័រ WikiLeaks។

ទីប្រឹក្សាច្បាប់របស់លោក Assange លោក Baltasar Garzon បានមាន ប្រសាសន៍ ថាលោក Assange នឹងបន្តប្រឆាំងទៅនឹងការធ្វើបត្យាប័នទៅកាន់ប្រទេស ស៊ុយអែត ដែលលោកត្រូវបានអាជ្ញាធរនៅទីនោះតាមចាប់ខ្លួនដើម្បីសួរចម្លើយទាក់ទងទៅនឹង ការចោទប្រកាន់ពីបទរំលោភផ្លូវភេទ៕ (Radio Australia)

Related Articles

Back to top button
Close
Close