អ្នកម្នាង សៃនីណាត វង្សវិជ្ជរ៉ាផេកឌី ត្រូវបានព្រះមហាក្សត្រថៃដកហូតតំណែង
សារព័ត៌មាន Cambodia News/
ថៃ (២២ តុលា ២០១៩) ព្រះមហាក្សត្រថៃព្រះបាទ Maha Vajiralongkorn បានដកហូតតំណែង អ្នកម្នាង សៃនីណាត វង្សវិជ្ជរ៉ាផេកឌី (Sineenat Wongvajirapakdi) និងតួនាទី ទាំងអស់ក្នុងនោះរួមមានទាំងគោរមងារ ចៅ ឃុន ហ្វ្រា (Chao Khun Phra) ចេញដោយសារតែ ឥរិយាបថមិនល្អ និងភាពមិនស្មោះត្រង់នឹងព្រះមហាក្សត្រ ។
យោងតាមការចុះផ្សាយរបស់ BBC បានឲ្យដឹងថា សេចក្តីប្រកាសជាផ្លូវការមួយរបស់រាជវាំងថៃ បាននិយាយថាអ្នកម្នាង Sineenat Wongvajirapakdi មាន «មហិច្ឆតា» ហើយបានព្យាយាម «លើកខ្លួនឯងឲ្យដូចគ្នានឹងឋានៈរបស់ម្ចាស់ក្សត្រី សុធីតា (Suthida)» ។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «អាកប្បកិរិយារបស់អ្នកម្នាងរូបនេះត្រូវបានគេចាត់ទុកថាមិនបានគោរពដល់រាជវង្ស» ។ អ្នកម្នាង Sineenat Wongvajirapakdi ត្រូវបានតែងតាំង និងត្រូវបានផ្ដល់គោរមងារ ចៅ ឃុន ហ្វ្រា (Chao Khun Phra) នៅខែកក្កដា គឺត្រឹមតែពីរខែប៉ុណ្ណោះបន្ទាប់ពីព្រះរាជាបានអភិសេកជាមួយម្ចាស់ក្សត្រី Suthida ដែលជាមហេសីទីបួនរបស់ព្រះអង្គ ៕
ប្រភពពី ៖ BBC