​ក្រសួង​សុខាភិបាល​ ហាម​​លក់ ​និង​​ប្រើប្រា​ស់​​ផលិត​ផល ​DETOXIC​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២១ តុលា ២០១៩) ៖ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​នៅតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន សូម​ជម្រាប​ជូនដំណឹង ដល់​សាធារណជន​ទាំងអស់ ជ្រាបថា រាល់ថ្ងៃ មាន​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Detoxic Cambodia កំពុង​ផ្សព្វផ្សាយ​លក់ ផលិតផល​បំប៉ន​សុខភាព ឈ្មោះ DETOXIC ដែល​ផលិត​នៅ​ប្រទេស​រុស្ស៊ី គ្មាន​ក្រុមហ៊ុន នាំចូល​ត្រឹមត្រូវ គ្មាន​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​ផ្សព្វផ្សាយ ពី​ក្រសួងសុខាភិបាល​ឡើយ ។

សេចក្តីប្រកាស​នេះ បាន​បន្ថែមថា ដើម្បី​ចៀសវាង ខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ អាចឈាន​ដល់​ការបាត់បង់ អាយុជីវិត​របស់ អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល សូម​ជម្រាបជូន​សាធារណជន​ទាំងអស់ ឈប់​ជឿ​ការផ្សព្វផ្សាយ ឃោសនា ភូតកុហក បោកប្រាស់ និង បំផ្លើស​ហួស​ពី​ការពិត តាម​គ​ណី​ខាងលើនេះ។

ហើយ​ឈប់​​ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរឹង ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Detoxic Cambodia និង​គណនី​ផ្សេងៗ​ទៀត ដែល​នាំចូល លក់ ចែកចាយ និង ផ្សព្វផ្សាយ​ផលិតផល បំប៉ន​សុខភាព ឈ្មោះ DETOXIC ទៅតាម​ផ្លូវច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ ជា​ធរមាន​។​

​សេចក្តីប្រកាស​ដដែល សង្កត់ធ្ងន់ថា ករណី បាន​ជួប ឬ ប្រទះឃើញ​ជន​ណា កំពុង​លក់ ចែកចាយ ឬ ផ្សព្វផ្សាយ ផលិតផល​បំប៉ន​សុខភាព ឈ្មោះ DETOXIC សូម​ប្រញាប់​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខា​ពេទ្យ និង គ្រឿងសម្អាង សូម​ទំនាក់ទំនង តាម​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤ ៕

Related Articles

Back to top button
Close
Close