មនុស្ស​ ៧៧​នាក់ដែល​​រំលោភ​លើ​ច្បាប់​ហាម​ពាក់​ម៉ាស់​មុខក្នុង​ទីក្រុង​ហុងកុង​ត្រូវ​បាន​ចាប់​ខ្លួន​​

សារព័ត៌មាន​ Cambodia News/

ហុង​កុង (៩ តុលា ២០១៩) ៖ នគរបាល​ហុងកុង​បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ថា ​មនុស្ស​ ៧៧​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​បំពាន​លើ​ច្បាប់​ ប្រឆាំង​ការ​ពាក់​ម៉ាស់​មុខ​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ចុង​សប្ដាហ៍​។​ 

ច្បាប់​នេះ​ត្រូវ​បាន​គេ​ដាក់​ចេញ​ក្រោម​អំណាច​គ្រាអាសន្ន​ ដែល​ត្រូវ​បាន​អំពាវនាវ​ដោយ​មេដឹកនាំ​ហុងកុងលោកស្រី Carrie Lam ក្នុង​គោលបំណង​ដើម្បី​បង្ក្រាប​ការ​តវ៉ា​តាម​ដង​ផ្លូវ ​ដែល​មាន​អំពើ​ហិង្សា​ជា​ញឹកញាប់​នៅ​ក្នុង​ទីក្រុង​នេះ​។​

នគរបាល​​និយាយ​ថា ​ក្រុម​អ្នក​តវ៉ា​បាន​ដុត​អគារ ​និង​បាន​គប់​គ្រាប់បែក​ភ្លើង​ទៅលើ​មន្ត្រី​កាលពី​ចុង​សប្ដាហ៍ ​ខណៈ​អ្នក​ផ្សេង​ទៀត​បាន​វាយប្រហារ​លើ​សមាជិក​សាធារណៈ​ ដែល​មាន​ទស្សនៈ​ខុស​ៗ​គ្នា​ពី​ពួកគេ​។​

នគរបាល​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ​មាន​មនុស្ស ៧៤​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ប្រើ​ម៉ាស់​បិទមុខ​ក្នុង​ពេល​តវ៉ា​ ខណៈ​ពេល​ដែល​មនុស្ស ៣​នាក់​ផ្សេងទៀត​ត្រូវ​បាន​ចាប់ខ្លួន ​ពី​បទមិន​ប្រតិបត្តិ​តាម​នៅ​ពេល​ដែល​នគរ​បាល​ បញ្ជា​អោយ​ពួកគេ​ដោះ​ម៉ាស់​មុខ​ចេញ​>

Related Articles

Back to top button
Close
Close