សម្តេចតេជោ បញ្ជាក់ប្រាប់ពីមូលហេតុនៃការបិទកាស៊ីណូអនឡាញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៨ តុលា ២០១៩) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់អ្នកវិនិយោគចិនថា មូលហេតុនៃការបិទកាស៊ីណូអនឡាញ ដោយសារតែការស៊ីណូអនឡាញនេះទទួលបានពន្ធតិចតួច ហើយនាំមកនូវបញ្ហាប្រឈមជាច្រើនដូចជាឧក្រិដ្ឋកម្ម និងការលាងលុយកខ្វក់ជាដើម។
ការប្រាប់ពីមូលហេតុនាំឲ្យបិទកាស៊ីណូអនឡាញនេះ បានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នកវិនិយោគចិនមានត្រកូល «ហ៊ុន» ប្រមាណ ៤០នាក់ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩កន្លងទៅ បានចេញសារាចរណ៍បិទអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៉ិនអើណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព៕