ប្រមុខហុងកុងព្រមានថា យោធាចិនអាចឈានជើងចូលប្រសិនបើស្ថានភាពនៅតែអាក្រក់

សារព័ត៌មាន​ Cambodia News/

ហុងកុង (៨ តុលា ២០១៩) ៖ ប្រមុខដឹកនាំហុងកុងលោកស្រី Carrie Lam បានព្រមាននៅថ្ងៃអង្គារនេះថា យោធាចិនអាចឈានចូល ប្រសិនបើការតវ៉ាដែលកំពុងបន្តនៅក្នុងទីក្រុងនៅតែស្ថិតក្នុងស្ថានភាពអាក្រក់ ដោយលោកស្រីបន្ថែមថា ការតវ៉ារយៈពេល៤ខែដែលមកនេះ កាន់តែមានការកើនឡើងយ៉ាងខ្លាំង។ នេះបើយោងតាមសារព័ត៌មានរុស្ស៊ី។

លោកស្រីបានសង្កត់ធ្ងន់ថា ៖ “ ខ្ញុំនៅតែមានអារម្មណ៍ថា យើងគួរតែរកដំណោះស្រាយដោយខ្លួនឯង…ប៉ុន្តែប្រសិនបើស្ថានភាពកាន់តែយ៉ាប់យ៉ឺននោះគ្មានជំរើសណាអាចត្រូវគេបដិសេធបានទេប្រសិនបើយើងចង់ឲ្យហុងកុងមានឱកាសមួយទៀត” ៕

Related Articles

Back to top button
Close
Close