សម្តេចតេជោ អញ្ជើញ​សំណេះ​សំ​ណាល​ជាមួយ​សិស្ស​និទ្ទេសA ឆ្នាំ២០១៩ ចំនួន៤៤៣ នាក់​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (៧ តុលា ២០១៩)​ ៖ នៅ​ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សិស្សប្រឡង ជាប់បាក់ឌុបទទួលនិទ្ទេសA ចំនួន៤៤៣នាក់។

​ក្នុង​ពិធី​សំណេះសំណាល​នោះ ​សិស្ស​និទ្ទេស​A​ម្នាក់ៗ​ទទួលបាន​ថវិកា ២ លាន រៀល Ipad ១ គ្រឿង ( តម្លៃ ៤៨០ ដុល្លារ ) និងសៀវភៅ ម្នាក់១​ក្បាល របស់​លោកតា​ក្រម​ង៉ុ​យ និង​បណ្ឌិត អ៊ូ ចុង ស្តីពី ច្បាប់​មាតាបិតា​។​

ដោយឡែក​នាយកសាលា​ចំនួន១៨៨នាក់ ដែលអមដំណើរសិស្សឆ្នើម​ប្រឡងជាប់ បាក់ឌុប​ទទួលបាននិទ្ទេសA ទទួលបាន សៀវភៅ​១ ថវិកាផ្ទាល់ខ្លួន១លានរៀល និង ថវិកាសម្រាប់សាលានីមួយៗ ចំនួន១៨៨សាលា ដោយ១សាលា ទទួលបានថវិកា៣ លានរៀល។

សូមបញ្ជាក់ថា​លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុ​បស​ម័យ​ប្រឡង​ថ្ងៃទី​១៩ សីហា ឆ្នាំ ២០១៩ គឺមានបេ​ក្ខជន​ប្រឡង​ជាប់​បាក់​ឌុប ចំនួន៧៩,០៥២នាក់ ត្រូវជា៦៨,៦២% ( បើ ប្រៀបធៀប នឹង ឆ្នាំ ២០១៨ ចំនួន ៦៧,០៧% ) ក្នុងនោះ​បេក្ខជន​ដែល ទទួលបាន និទ្ទេស A មាន ចំនួន ៤៤៣ នាក់ ( ឆ្នាំ ២០១៨ ចំនួន​៤០៨ នាក់ )​ និទ្ទេសB​មាន ចំនួន ២,៤៣០នាក់ ( ឆ្នាំ ២០១៨ ចំនួន ២,២២២ នាក់ ) និទ្ទេសC មានចំនួន៥,៨៤៧​នាក់ ( ឆ្នាំ ២០១៨ មាន ចំនួន ៦,០៤១​នាក់ ) និទ្ទេសD មានចំនួន១៤,១០០​នាក់ ( ឆ្នាំ ២០១៨ ចំនួន ១៥,១៨០​នាក់ ) និងនិទ្ទេសE មាន ចំនួន៥៦,២៣២​នាក់ ( ឆ្នាំ ២០១៨ ចំនួន ៥២,១៨៣​នាក់ ) ។

Related Articles

Back to top button
Close
Close