សម្ដេចតេជោ បង្ហោះបទខ្នោះដៃអាល័យស្នេហ៍ ក្នុងន័យដង្ហើយហៅទណ្ឌិត សម រង្ស៊ី វិលចូលស្រុកតាមសន្យា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៤ តុលា ២០១៩) ៖ តាមរយៈផេកហ្វេសប៊ុកផ្ទាល់ខ្លួន របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានៅថ្ងៃទី ៣ តុលានេះបានធ្វើការបង្ហោះវីដេអូ បទចម្រៀងថ្មីខ្នោះដៃអាល័យស្នេហ៍ ដែលរៀបរាប់ពីរូបភាព សកម្មភាពទណ្ឌិតសម រង្ស៊ី កុហកបោកប្រាស់អ្នកគាំទ្រ ក្នុងន័យដង្ហើយហៅទណ្ឌិតរូបនេះ ឲ្យវិលចូលស្រុកខ្មែរ តាមការសន្យានៅថ្ងៃទី៩ វិច្ឆិកា ខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្ថែមថា “បទខ្នោះដៃអាល័យស្នេហ៍ កំពុងពេញនិយមនាពេលនេះ។ ដើម្បីឱ្យ បទចម្រៀងថ្មីនេះ រួមទាំងរូបភាព ដែលភ្ជាប់ជាមួយចម្រៀងនេះ កាន់តែល្បីនិងមានមនុស្សមើលច្រើន ខ្ញុំសម្រេចយកហ្វេកបុកផេកផ្លូវការរបស់ខ្ញុំ បង្ហោះបន្ត ដែលសង្ឃឹមថា អ្នកផលិតរូបភាពនេះ មិនប្រកាន់ខឹងជាមួយខ្ញុំនោះឡើយ។ (លេងកុំខឹង.ខឹងកុំលេង)”៕