សម្តេចតេជោ ៖ មានតែរដ្ឋាភិបាលអាមេរិកទេ ដែលអាចបញ្ជាក់ ពីតម្លៃនៃសញ្ញាបត្រយោធា ដែលលោក ហ៊ុន ម៉ាណែត ទទួលបានពីសាលា West Point
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២ ខែតុលា ឆ្នាំ២០១៩) ៖ ថ្លែងក្នុងពិធីប្រគល់ សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិជាង១ពាន់នាក់ នៅថ្ងៃទី២ ខែ តុលា ឆ្នាំ ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា មានតែរដ្ឋាភិបាលអាមេរិកទេ ដែលអាចបញ្ជាក់ ពីតម្លៃនៃសញ្ញាបត្រយោធា ដែល លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ទទួលបានពីសាលា West Point របស់អាមេរិកនោះ ។
ការដែលសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះ គឺក្រោយទណ្ឌិត សម រង្ស៊ី ចោទប្រកាន់ថា សញ្ញាបត្រយោធាដែល លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ទទួលបានពីសាលា West Point ជាសញ្ញាបត្រក្លែងក្លាយ ឬជាសញ្ញាបត្រការទូត ហើយសម្តេច ក៏បានអំពាវនាវឲ្យស្ថានទូតអាមេរិក ប្រចាំកម្ពុជាចេញមុខ បកស្រាយពីតម្លៃនៃសញ្ញាបត្រនេះ៕ ដោយ៖ សហការី