ក្រសួងអប់រំសម្រេចបង្កើត «គណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន»

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១២ កញ្ញា ២០១៩០ ៖ ក្រសួងអប់រំ យុវជន និងកីឡា បាន​សម្រេចបង្កើត «គណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន» ដើម្បីពិនិត្យ និងដោះស្រាយ ឆ្លើយតបចំពោះសំណូមពរ និងការតវ៉ារបស់បេក្ខជនមួយចំនួនតូច លើលទ្ធផលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១៩ សីហា ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំនៅថ្ងៃទី១២ ខែកញ្ញានេះ។

ក្រសួងអប់រំបញ្ជាក់ថា ការបង្កើតគណៈកម្មការនេះ ក្នុងបំណងធ្វើឲ្យបេក្ខជន និងអាណាព្យាបាល មានសេចក្តីទុកចិត្ត និងទទួលលទ្ធផលនៃការប្រឡងបាក់ឌុប ខណៈដែលមានបេក្ខជនមួយចំនួន បានតវ៉ាពុំសុខចិត្តលើលទ្ធផល «ធ្លាក់» និងមានបេក្ខជនមួយចំនួនទៀត ពុំសុខចិត្តដោយសារទទួលបាន និទ្ទេសត្រឹម «B» និង «C» ហើយទាមទារយកនិទ្ទេស «A»។

ជាមួយគ្នានេះ ក្រសួងអប់រំបានបញ្ជាក់យ៉ាងលម្អិត អំពីដំណើរការបច្ចេកទេសទាំង៣ដំណាក់ គឺដំណាក់កាលសំណេរ ដំណាក់កាលកំណែ និងដំណាក់កាលបូកស្រង់ពិន្ទុ ដើម្បីធានាបាននូវភាពសុក្រឹត្យ យុត្តិធម៌ និងតម្លាភាព៕

Related Articles

Back to top button
Close
Close