សាលារាជធានីបង្ហាញទីតាំងរថយន្ដក្រុងឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្យ

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២ កញ្ញា ២០១៩) ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានសម្រេចបញ្ចេញរថយន្ដក្រុងចំនួន ១២០គ្រឿងដើម្បីសម្រួលដល់ការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋ ទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ ដោយឥតគិតថ្លៃ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីជូនដំណឹងបន្ថែមថ្មីមួយ ដោយបានបង្ហាញអំពីតាំងចេញដំណើរ ទៅតាមបណ្ដាខេត្ត និងផ្លូវជាតិដែលមានរថយន្ដក្រុង ទៅដល់ផងដែរ។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេល ៥ថ្ងៃនេះ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់ ក៏អាចប្រើប្រាស់សេវារថយន្ដក្រុង និងកាណូតសាធារណៈ (Taxi Boat)  ដោយមិនគិតកម្រៃសេវាដូចគ្នាផងដែរ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ដដឹកជញ្ជូនអ្នកដំណើរទាំងអស់ ឲ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំតម្លើងថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

Related Articles

Back to top button
Close
Close