ព្រះមហាក្សត្រ និងព្រះមហាក្សត្រី យាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២៦ សីហា ២០១៩) ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែររី នរោត្តម មុនីនាថ សីហនុ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩នេះ នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។

កាលពីខែមីនា ឆ្នាំ២០១៩នេះ ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី បានយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពរួចម្តងមកហើយ តាមការយាងរបស់ក្រុមគ្រូពេទ្យចិន។ មិនខុសពីពេលកន្លងទៅនោះដែរ ក្នុងកំលុងពេលព្រះអវត្តមានរបស់ព្រះមហាក្សត្រខ្មែរពីក្នុងប្រទេសនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងក្លាយជាប្រមុខរដ្ឋស្តីទី បំពេញការងារផ្សេងៗជំនួសព្រះមហាក្សត្រ។

តាមការគ្រោងទុកថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងព្រះមហាក្សត្រី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃនេះ រួមមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហកម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីព្រះបរមរាជវាំង និងព្រះញាតិវង្សផងដែរ៕

 

Related Articles

Back to top button
Close
Close