ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៨ ខែសីហា កម្ពុជាមានភ្លៀងធ្លាក់ពីតិចទៅច្រើន

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៣ សីហា ២០១៩) ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ ខែសីហាដោយបញ្ជាក់ថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប និងព្យុះទី១១ ឈ្មោះ បៃលូ នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ពីតិចទៅច្រើន ខណៈតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក បានបញ្ជាក់ពីបញ្ហាអាកាសធាតុយ៉ាងដូច្នេះថា ចាប់ពីថ្ងៃទី២២ដល់ ២៤ ខែសីហា ស្ទើរទូទាំងប្រទេស នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។

ក្រសួងក៏អំពាវនាវដល់សាធារណជន មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រ ដែលអាចកើតមានឡើងជាយថាហេតុ៕

Related Articles

Back to top button
Close
Close