អាហារមួយចំនួន​ ដែល​មិន​គួរ​ឲ្យ​​​កូនតូចៗញ៉ាំ ​!

សារព័ត៌មាន​ Cambodia News/

សុខភាព (២០ សីហា ២០១៩) ៖ ក្មេង​តូច​ៗ ជាធម្មតា​ទម្ងន់ និងកម្ពស់ គឺ​វិវត្តទៅ​តាម​អាយុ​ ប៉ុន្តែ​ករណី​ក្មេង​មួយ​ចំនួន ចេះ​តែ​ធាត់ទៅៗឡើងគីឡូ​មិន​ឈប់ គឺ​ដោយ​សាររបប​អាហារ​ប្រចាំ​ថ្ងៃ ដែលប៉ាម៉ាក់​មួយ​ចំនួន​មើល​រំលង។

​អាហារ​គួរ​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន​ចំពោះ​ក្មេងមាន​​៖

១- ស្ករ ៖ ក្មេង​ណា​ក៏​ចូល​ចិត្ត​ស្ករ​គ្រាប់​ តែ​ដើម្បី​កុំ​ឲ្យ​​ឆាប់​ពុក​ធ្មេញ ហេតុនេះគួរ​កុំ​សូវ​ឲ្យ​​ក្មេង​ញ៉ាំ​ច្រើន​ពេក ជា​ពិសេស​ក្នុង​ពេល​ ២ ​ឆ្នាំ​ដំបូង។

២- ទឹក​ប៉ោម ៖ ​ទឹក​ប៉ោម​​សុទ្ធ ១០០% ក៏​ដោយ ក្នុង​មួយ​កែវ​អាច​មានកាឡូរី​ដល់​ទៅ ១៦០​ កា​ឡូរី ​ឯណោះ ​មាន​ន័យ​ថា ផឹក​ទឹក​ប៉ោម ដូច​ជាកូន​បាន​​ញ៉ាំ​ស្ករ Fructose ប៉ុណ្ណោះ  ដូច​នេះ​បើ​កូនយើង​​ចូល​ចិត្ត​ប៉ោមឲ្យកូន​ញ៉ាំ​ផ្លែ​ប៉ោម​ស្រស់​វិញ​ល្អ​ជាង។

៣- មី ៖ មី ​ជា​អាហារ​​មាន​សារធាតុ​គីមី​ជា​ច្រើន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាពក្មេង សូម​ពិចារណា​ឡើង​វិញ​ មុន​នឹងឲ្យ​ក្មេង​ញ៉ាំ​មី។

៤- ស៊ុត ៖ ​កុំ​ឲ្យ​ញ៉ាំ​ស៊ុត​មាន់​ ឬ​ទា​ ចម្អិន​នៅ​ជ័រ​ភ្នៅ​អី ព្រោះ​អាច​ធ្វើ​ឲ្យ​ក្មេង​រង​ប្រតិកម្មបាន។

៥- ទឹក​ដោះ​គោ​ស្រស់ ៖ ទឹក​ដោះ​គោះ​ស្រស់ មិន​សាក​សម​នឹង​ក្មេង​ក្រោម ​១២ ​ខែ​ឡើយ ចំពោះ​ក្មេង​អាយុ​ចាប់​ពី ៦ ​ខែ​ឡើង អាច​ឲ្យ​ញ៉ាំ​ទឹក​ដោះ​គោប្រភេទ Full cream milk បាន។

៦- គ្រាប់​ធញ្ញជាតិ ៖ គ្រាប់​ធញ្ញជាតិ​រួម​មាន សណ្តែក​ដី គ្រាប់​ស្វាយ​ចន្ទី គ្រាប់​អាល់ម៉ុន និង​គ្រាប់​រីក​រាយ​ជា​ដើម មិន​គួរឲ្យ​​ក្មេង​អាយុ​ក្រោម ៥​ឆ្នាំ​ ញ៉ាំ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ក្មេង​ស្លាក់ ទោះ​បី​មិន​ឆ្លាក់អាច​ឱ្យមាន​ប្រតិកម្ម​អាហារ​៕

 

 

 

Related Articles

Back to top button
Close
Close