ក្រសួង​ទេសចរណ៍​ នឹង​រៀប​ចំព្រឹត្តិការណ៍​ទេសចរណ៍​ម្ហូប​អាហារ​ដ៏​ធំ​លើក​ដំបូង​នៅ​​កម្ពុជា​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២០ សីហា ២០១៩) ៖ យោង​តាមតាមហ្វេសប៊ុក ក្រសួងទេសចរណ៍បាន​ឲ្យ​ដឹង​ថា នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ​ បានសហការជា​មួយ​អង្គការ ទេសចរណ៍ពិភពលោក (UNWTO) នឹងរៀបចំសន្និសីទ អន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារ អន្តរជាតិដ៏ធំលើកដំបូងនៅកម្ពុជានៅសណ្ឋាគារសុខាភ្នំពេញ ដែលជាព្រឹត្តិការណ៍ ​ ។ ​

សន្និសីទអន្តរជាតិលើកទី១ ស្តីពី «ទេសចរណ៍ម្ហូបអាហារកម្ពុជា៖ លើកកម្ពស់គុណតម្លៃប្រពៃណី និងបេតិកភណ្ឌ សម្រាប់ការអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាព» មានគោលដៅផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ម្ហូបអាហារ និងផលិតផលខ្មែរ ឲ្យក្លាយជាផលិតផលទេសចរណ៍ ប្រកបដោយភាពទាក់ទាញថែមទៀត។

ក្នុងសន្និសីទអន្តរជាតិនេះ ក៏នឹងមានការចូលរួមពីវាគ្មិនជាតិ-អន្តរជាតិ តំណាងអង្គការទេសចរណ៍ពិភពលោក (UNWTO) ប្រទេសសមាជិកអាស៊ាន ព្រមទាំងមានការចូលរួមពីស្ថាប័នរដ្ឋ ឯកជន សិស្ស និស្សិត និងមានការតាំងបង្ហាញផលិតផលខ្មែរមកពីបណ្តារាជធានី-ខេត្តនានាផងដែ៕

 

Related Articles

Back to top button
Close
Close