អ្នកជំងឺមួយចំនួនត្អូញត្អែរ​​អំពីសេវាព្យាបាល​របស់​​មន្ទីរពេទ្យរដ្ឋ

Cambodia News

ដោយ៖ ហេង នាង

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញមានមន្ទីរពហុព្យាបាល និងគ្លីនិកឯកជន ជាច្រើនកន្លែង កំពុងរីកដុះដាលយ៉ាង ឆាប់រហ័សតាមខេត្តក្រុងនានាក្នុងប្រទេសកម្ពុជា បញ្ហានេះបានធ្វើឲ្យក្រុមគ្រូពេទ្យរដ្ឋពុំសូវយកចិត្តទុកដាក់ជាមួយអ្នកជំងឺ ដែលរត់ ទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យរបស់រដ្ឋ។

ការបើកសេវាព្យាបាលឯកជន និងលក់ឱសថកាន់តែច្រើនឡើងនៅកម្ពុជា ដោយសារពួកគេនាំគ្នាធ្វើតាមតម្រូវការសង្គម និងរក ប្រាក់ចំណេញបានច្រើនជាងប្រាក់ខែពីរដ្ឋ ដែលពួកគេអាចទទួលបានតិច ឬច្រើនតាមឋានៈតួនាទីក្នុងមុខតំណែង។

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលថ្លែងថា ការរីកដុះដាលនៃសេវាសុខាភិបាលឯកជននេះ បានធ្វើក្រុមគ្រូពេទ្យរបស់រដ្ឋ កាត់បន្ថយការ ទទួលខុសត្រូវរបស់ខ្លួន ចំពោះអ្នកជំងឺ ដែលភាគច្រើនជាអ្នកក្រីក្រ ពុំមានធនធាននាំគ្នារត់ទៅរកសេវាសុខាភិបាលសាធារណៈ របស់រដ្ឋ។ ហេតុផលនេះគេមើលឃើញថា គ្រូពេទ្យមានការរើសអើងចំពោះអ្នកជំងឺ នៅតាមមន្ទីរពេទ្យរបស់រដ្ឋ ហើយបានអនុវត្ត ផ្ទុយពីការគោរពក្រមសីលធម៌គ្រូពេទ្យ។

មានគ្លីនិកឯកជនមួយចំនួន បានបើកធ្វើអាជីវកម្មដោយពុំស្របច្បាប់។ សេវាព្យាបាលឯកជនខ្លះនៅតាមខេត្តក្រុងនានាបានបើក ធ្វើអាជីវកម្មមុន ទើបរត់ការសុំច្បាប់តាមក្រោយ។ កត្តាទាំងនេះ បានបង្ហាញឲ្យឃើញពីភាពធូររលុង នៃការអនុវត្តច្បាប់របស់ ក្រសួងសុខាភិបាល ដែលពុំមានចំណាត់ការ រឹងមាំ ចំពោះសេវាសុខាភិបាលរដ្ឋ និងឯកជន៕

Related Articles

Back to top button
Close
Close