ជំនន់ទឹកភ្លៀងនៅឥណ្ឌា សម្លាប់មនុស្សកើនឡើងដល់១៨៤នាក់ ​

សារព័ត៌មាន​ Cambodia News/

ឥណ្ឌា( ១៣ សីហា ២០១៩) ៖ អាជ្ញាធរឥណ្ឌា បានផ្លាស់ទីមនុស្សប្រមាណ១លាននាក់ ឲ្យទៅរស់នៅក្នុងជំរុំសង្គ្រោះបន្ទាន់នៅរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀង បានហក់ឡើងដល់១៨៤នាក់ នៅត្រឹមថ្ងៃចន្ទនេះ, នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។

មនុស្សប្រមាណ២៨៨,០០០នាក់ នៅទូទាំងស្រុក ដែលរងផលប៉ះពាល់អាក្រក់ជាងគេ នៅក្នុងរដ្ឋ Kerala ក្នុងនោះរួមមានស្រុក Wayanad, Malappuram និងស្រុក Kozhikode ត្រូវបានផ្លាស់ទីទៅរស់នៅ ក្នុងជំរុំជនភៀសខ្លួន។

ក្នុងនោះយ៉ាងហោចណាស់មនុស្សចំនួន៤២នាក់ ក៏បានស្លាប់បាត់បង់ជីវិតផងដែរ នៅក្នុងរដ្ឋ Karnataka ដែលជាប់ព្រំដែនគ្នានោះ ដែលត្រូវបានគេមើលឃើញថា ជាគ្រោះទឹកជំនន់ដ៏អាក្រក់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

 

 

Related Articles

Back to top button
Close
Close