ស្ថានភាពជំនន់ទឹកភ្លៀងដ៏គំហុកនៅខេត្តព្រះសីហនុហាក់ថមថយខ្លះហើយ​

សារប័ត៌មាន​ Cambodia News/

ខេត្តព្រះសីហនុ (៩ សីហា ២០១៩) ៖ មន្ត្រីសាលាខេត្តព្រះសីហនុបានឲ្យដឹងថា នៅម៉ោង៩ព្រឹក ថ្ងៃទី៩ ខែសីហានេះថា តំបន់ដែលលិចទឹកខ្លាំងកាលពីយប់ថ្ងៃទី០៨ ខែសីហា ម្សិលមិញនេះ គឺបានថមថយខ្លះហើយ ប៉ុន្តែមិនទាន់បានប្រសើរនៅឡើយទេ ខណៈដែលឯកឧត្តម គួច ចំរើនអភិបាលខេត្តកំពុងតែដឹកនាំបញ្ជា និងចុះពិនិត្យផ្ទាល់។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានវាយលុកទីក្រុងព្រះសីហនុសាជាថ្មី ក្រោយមានភ្លៀងធ្លាក់ខ្លាំងបំផុត ចាប់តាំងពីម៉ោងជិត១០យប់ថ្ងៃ៨សីហា២០១៩។ ភ្លៀងមួយមេធំនេះ ធ្វើឲ្យលំនៅដ្ឋានពលរដ្ឋដែលនៅតំបន់ទំនាបតាមសង្កាត់នានាក្នុងក្រុង រងនូវការជន់លិចចូលដល់ក្នុងផ្ទះ ដូចជាម្តុំអូរ១។

ប្រភពបញ្ជាល់ថា ដោយសារតែភ្លៀងខ្លាំង ទឹកឡើងលឿន មានពលរដ្ឋខ្លះបានជាប់ក្នុងទឹកដែលកំពុងជន់លិចខ្លាំង ប៉ុន្តែបានអ្នកភូមិជួយ សង្គ្រោះនាំមកកាន់ដីគោកហើយ។ ក្រៅពីនេះផ្ទះពលរដ្ឋនៅជិតផ្លូវរថភ្លើងនិងខ្លះទៀតនៅទំនប់រលកក្នុងសង្កាត់លេខ១ ក៏រងនូវការ ជន់លិចខ្លាំងផងដែរ។

ឆ្លើយតបនឹងបញ្ហានេះ អភិបាលខេត្តព្រះសីហនុបានបញ្ជាឱ្យកម្លាំងមន្ទីរធនធានទឹក និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការពន្លឿនក្នុងការកាយប្រព័ន្ធបង្ហូរទឹកនិងកាយមុខទឹកឲ្យបានធំដើម្បីឲ្យទឹកហូរ និងស្រកកាន់តែលឿន ប៉ុន្តែយ៉ាងណាក៏ដោយគឺស្ថានភាពទឹកជំនន់មិនទាន់បានប្រសើរនៅឡើយទេ ដោយសារតែភ្លៀងនៅតែបន្តធ្លាក់៕

 

Related Articles

Back to top button
Close
Close