ក្រុម​ហ៊ុន​ថៃ​បន្ត​សាង​សង់​ទំនប់​វា​រី​អគ្គិសនី​ដ៏​ចម្រូង​ចម្រាស់​នៅ​ឡាវ

ក្រុមហ៊ុនថៃដែលសាងសង់គម្រោងទំនប់វា រីអគ្គិសនីដ៏ចម្រូងចម្រាស់នៅប្រទេសឡាវបានឲ្យដឹងថា ការសាងសង់បាន ចាប់ផ្តើមឡើងវិញ ទោះបីជាមានការធានាពីប្រទេសឡាវថាគម្រោងនេះបានផ្អាកក៏ដោយ។

ការសាងសង់គម្រោងទំនប់វារីអគ្គិសនីដែលមានទឹកប្រាក់ ៣ពាន់៥រយលានដុល្លារនៅភាគខាងជើងប្រទេសឡាវ ត្រូវបាន គេបញ្ឈប់កាលពីខែធ្នូ បន្ទាប់ពីបណ្តាប្រទេសទាំងឡាយនៅក្នុងគណៈកម្មការទន្លេមេគង្គយល់ព្រមឲ្យមានការសិក្សា បន្ថែមទៀតពីផលប៉ះពាល់នោះ។

ប៉ុន្តែប្រធានក្រុមហ៊ុនថៃដែលទទួលបន្ទុកការសាងសង់នេះបានមាន ប្រសាសន៍ថា ពួកគេមិនបានទទួលការណែនាំ ជាផ្លូវការពីរដ្ឋាភិបាលឡាវឲ្យ បញ្ឈប់ការសាងសង់គម្រោងនោះទេ ហើយការងារសាងសង់កំពុងតែដំណើរការនៅឡើយ។

អ្នកបរិស្ថានបាន បង្ហាញពីក្តីបារម្ភថាទំនប់វារីអគ្គិសនីនេះ នឹងរាំងខ្ទប់នូវដីល្បាប់ដែលសំបូរដោយជីជាតិកុំឲ្យហូរដល់ ប្រទេស វៀតណាមភាគខាងត្បូងដែលជាតំបន់ដីសណ្ដដាំដុះស្រូវរបស់ទន្លេ មេគង្គ។

រដ្ឋាភិបាលឡាវបានឲ្យដឹងថាគម្រោងទំនប់វារីអគ្គិសនីនេះនឹងជួយជំរុញដល់សេដ្ឋកិច្ចប្រទេស៕ (Radio Australia)

Related Articles

Back to top button
Close
Close