អគ្គិ​ភ័យ​នៅ​ក្លឹប​កំសាន្ត​រា​ត្រី​នៅ​ប្រទេស​ថៃ

អ្នកទេសចរណ៍បរទេស៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងអគ្គិភ័យនៅក្នុងក្លឹបកំសាន្តរាត្រីមួយនៅប្រទេសថៃ។ អគ្គិភ័យ នេះបានឆាបឆេះក្លឹប Tiger នៅតំបន់ Patong នៃកោះភូកេតនៅម៉ោងប្រមាណ ៤ព្រឹកមិញនេះ (ម៉ោងក្នុងប្រទេសថៃ)។

បើតាមប្រព័ន្ធផ្សព្វផ្សាយថៃបានឲ្យដឹងថាមានមនុស្សជាង ៣០នាក់បានរងរបួស។

បើតាមបុគ្គលិកមន្ទីរពេទ្យបានឲ្យដឹងថាសាកសពទាំងបួននាក់នោះបានឆេះខ្លោចអស់ដែលគេមិនអាចសំគាល់អត្ដ សញ្ញាណបាន លើសពីនេះពួកគេមិនអាចបញ្ជាក់បានថាជាប្រុស ឬស្រីនោះទេ។

លោក Alan Morison អ្នកកាសែតអូស្ត្រាលីនៅកោះភូកេតបានប្រាប់ Radio Australia ថា ក្នុងចំណោមអ្នករងរបួសទាំង នោះ ក៏មានជនជាតិបរទេសផងដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close