សម្តេច ហ៊ុន សែន ប្រតិកម្មចំពោះព័ត៌មានថា កម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ កក្កដា ២០១៩) ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី ២២ខែកក្កដាឆ្នាំ២០១៩នេះបានសំដែងប្រតិកម្មភ្លាមៗ តបជា មួយការផ្សព្វផ្សាយព័ត៌មានស្តីអំពីកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិនប្រើប្រាស់មូលដ្ឋានយោធា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានចាត់ ទុកថាព័ត៌មាននេះគឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា ។ នេះបើយោងតាមការផ្សាយព័ត៌មានរបស់សារព័ត៌មានFresh News ។
ប្រតិកម្មរបស់សម្តេចតេជោហ៊ុន សែន ធ្វើឡើងបន្ទាប់ពីសារព័ត៌មានបរទេសមួយចំនួន ព្រមទាំងសារព័ត៌មាន VOA បានចេញផ្សាយដកស្រង់តាមសារព័ត៌មាន The Wall Street Journal ថា៖ «ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។
កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខធ្វើជាមូលដ្ឋានទាហានជើងទឹកចិនជាផ្នែកមួយនៅ ឈូងសមុទ្រខ្មែរហើយនៅជិតព្រលានយន្តហោះធំមួយដែលកសាងដោយចិននឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំដាក់ទ័ពដាក់គ្រឿងសព្វាវុធកន្លែងចតជាដើម»។
សម្តេចតេជោហ៊ុនសែនមានប្រសាសន៍ដោយភាពច្បាស់លាស់បន្តថា៖ «តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយជា មួយ មេដឹកនាំចិននោះឡើយកុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជាដើម្បីប្រឆាំងនិងយើ ងហើយ»៕