រថយន្តក្រុងធ្លាក់ប្រឡាយនៅឥណ្ឌា បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់២៩នាក់ស្លាប់
សារព័ត៌មាន Cambodia News/
ឥណ្ឌា (៨ កក្កដា ២០១៩) ៖ យ៉ាងហោចណាស់មនុស្ស២៩នាក់បានស្លាប់និងរងរបួសជាច្រើន បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើររប្រមាណ៥០នាក់បានធ្លាក់ចូលប្រឡាយនៅក្នុងប្រទេសឥណ្ឌានៅព្រឹកពីថ្ងៃចន្ទនេះ។ នេះបើយោងតាមប្រភពពីសារព័ត៌មានចិន CGTN។
រថយន្តក្រុងនេះបានចេញពីទីក្រុង Lucknow ឆ្ពោះទៅកាន់រដ្ឋធានីញូវដេលី បានក្រឡាប់ចូលប្រឡាយមួយខ្សែស្ថិតក្នុងខេត្ត Uttar Pradesh ប្រទេសឥណ្ឌា។
ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការនៅកន្លែងកើតហេតុ។ យ៉ាងក្ដីភ្លាមៗនោះមូលហេតុនៃឧបទ្ទវហេតុនេះមិនទាន់ច្បាស់នៅឡើយទេ៕