ប្រឡងបាក់ឌុបឆ្នាំនេះ មានរយៈពេលតែ២ថ្ងៃ និងត្រឹមតែ៧មុខវិជ្ជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៨ កក្កដា ២០១៩) ៖ ក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងថា ការកាត់បន្ថយ ចំនួនមុខវិជ្ជាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ក្នុងគោលបំណង ជួយបន្ថយបន្ទុក និងការខ្វល់ខ្វាយ របស់បេក្ខជន ពីការប្រឡង រយៈ ពេល ២ថ្ងៃកន្លះ មកនៅត្រឹមរយៈពេល២ថ្ងៃ និងពី១០មុខវិជ្ជា មកនៅ ត្រឹម៧មុខវិជ្ជា។
ក្រសួងបញ្ជាក់នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ថា ចំណុចនេះ មិនបានធ្វើឲ្យប៉ះពាល់ ដល់គុណភាព នៃការសិក្សាទេ ដោយសិស្សទាំងអស់ បានពង្រឹងសមត្ថភាព តាមរយៈការ ប្រឡង ឆមាស នូវ គ្រប់មុខវិជ្ជា រួចហើយ ៕