នៅ​ចុងឆ្នាំ​នេះភ្នំពេញ​ នឹង​មាន​រោងចក្រ​អគ្គិសនី​ ប្រើ​ដោយ​ព្រះអាទិត្យ​ ៦០មេកាវ៉ាត់​

សារព័ត៌មាន​​ Cambodia News/

ឯកឧត្តម​ ម៉ម ប៊ុននាង អ្នក​នាំពាក្យ​ និង​ជា​សមាជិក​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​កិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ​មើល​របៀបវារៈ​ចំនួន​៦​ នា​ព្រឹក​ថ្ងៃទី​៨ ​ខែកក្កដា ឆ្នាំ​២០១៩​នេះ។

ភ្នំពេញ (៨ កក្កដា ២០១៩) ៖ ​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នឹង​បើក​កិច្ច​ប្រជុំពេញអង្គ​ នៅ​ថ្ងៃទី​១១​ ខែកក្កដា ឆ្នាំ​២០១៩ ​ខាងមុខនេះ ​ដើម្បី​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ចំនួន​៣​វិនិយោគ ​លើ​វិស័យ​អគ្គិសនី​ ប្រើប្រាស់​ដោយ​ថាមពល​ព្រះអាទិត្យ និង​ថ្ម​ ធ្យូង​នៅ​កម្ពុជា ​ខណៈ​ភ្លើង​ដែល​ប្រើប្រាស់​ ដោយ​ព្រះអាទិត្យ ​នឹង​ចាប់​ផ្តើម ​ដំណើរការ​នៅ​រាជធានី​ភ្នំពេញ​ នា​ចុងឆ្នាំ​២០១៩ ​នេះ ​ចំនួន​៦០​មេកា​វ៉ា​ត់​។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​កិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ព្រឹទ្ធសភានា​ព្រឹក​ថ្ងៃទី​៨ ​ខែកក្កដា នេះ ​ឯកឧត្តម​ ម៉ម ប៊ុននាង អ្នក​នាំពាក្យ​ និង​ជា​សមាជិក​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ បាន​ឲ្យ​ដឹងថា​ ស្រប​តាមសំណើរ ​របស់​រាជរដ្ឋាភិបាល​ព្រឹទ្ធសភា​ នឹងបើក​កិច្ច​ពេញអង្គ​របស់​ខ្លួន ​នៅ​ពាក់​កណ្តាល​សប្តាហ៍​នេះ​ ដើម្បី​អនុម័ត​ លើ​របៀបវារៈ​ជា​ច្រើន​ដោយ​ក្នុង​នោះ​ផ្តោត​សំខាន់​ លើ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន ​ផ្នែក​វិស័យ​អគ្គិសនី​។

ឯកឧត្តម បាន​បញ្ជាក់​ថា​ នាពេល​ខាងមុខ​ ប្រទេស​កម្ពុជា​ នឹងមាន​ភ្លើងអគ្គិសនី ​ប្រើប្រាស់​កាន់​តែច្រើន​ក្រោយពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ​ឯកជន​វិនិយោគ​អគ្គិសនី ​ប្រើប្រាស់​ដោយ​ព្រះអាទិត្យ ​និង​ថ្ម​ធ្យូង​ និង​ក្រោយ ​ទិញ​ម៉ាស៊ីនភ្លើង ​ប្រើប្រាស់​ដោយ​ប្រេង​ខ្មៅ ​ពី​បរទេស​មក​នោះ​៕

កិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ​មើល​របៀបវារៈ​ចំនួន​៦​ នា​ព្រឹក​ថ្ងៃទី​៨ ​ខែកក្កដា ឆ្នាំ​២០១៩​នេះ ។

 

 

 

Related Articles

Back to top button
Close
Close