ករណី​បាក់​អគារ​សង្កត់​មនុស្ស​ស្លាប់និង​របួស ឃុំខ្លួន​ថៅកែ​ម៉ៅការ​សំណង់ជនជាតិ​ចិន​៤​នាក់ ​

សារព័ត៌មាន​​ Cambodia News/

ព្រះសីហនុ (២៥ មីនា ២០១៩) ៖ យោង​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​៤​ផ្សេងគ្នា នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​​បង្គាប់​ឲ្យ​ឃុំខ្លួន ជា​បណ្តោះអាសន្ន​ជនជាតិ​ចិន​៤​នាក់ ដែល​ក្នុងនោះ​មាន​ម្ចាស់​អគារ​, ថៅកែ​ក្រុមហ៊ុន​ម៉ៅការ​សំណង់ និង​អ្នកពាក់ព័ន្ធ​២​នាក់​ទៀត ក្នុងការណី​បាក់​រលំ​អគារ​កំពស់​៧​ជាន់ បណ្តាលឲ្យ​មនុស្ស​ស្លាប់​២៨​នាក់ និង​របួស​២៦​នាក់​។​

ការដ្ឋាន​សំណង់​របស់​ជនជាតិ​ចិន​ដែល​បាក់​រលំ មាន​ម្ចាស់​ឈ្មោះ Chen Kun ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ បាន​ជួល​ដី​សម្រាប់​សាងសង់​អគារ​ពី​ឈ្មោះ ញឹក ហ៊ុយ ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​៦៥​ឆ្នាំ ហើយ​បាន​ម៉ៅការ​សាងសង់ ដោយ​ក្រុមហ៊ុន XI GANG TANG GONG GOU JI HAISAO មាន​ថៅកែ​ម៉ៅការ​សាងសង់​ឈ្មោះ DENG XING GUI ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ និង​អ្នកម៉ៅការ​បូកជញ្ជាំង​អគារ​ឈ្មោះ GAO YU ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​។​

គួរ​បញ្ជាក់​ថា ឧបទ្ទវហេតុរ​លំបាក់​អគារ​កម្ពស់​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​៧៖៣០​នាទី​យប់ ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ បន្ទាប់ពី​បើក​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​អស់​រយៈពេល​២​ថ្ងៃ​កន្លះ ក្រុមការងារ បាន​ជួយ​សង្គ្រោះ​យកចេញ​ពី​គំនរ​អគារ​បាក់បែក មាន​ចំនួន​សរុប​ចំនួន​៥៤​នាក់ ក្នុង​នោះ​ស្លាប់​ចំនួន​២៨​នាក់ (​ស្រី​៤​នាក់​) និង​រងរបួស​ចំនួន​២៦​នាក់ (​ស្រី​២​នាក់​)៕​

Related Articles

Back to top button
Close
Close