សម្តេចតេជោ ៖ ត្រូវស្រាវជ្រាវរកឲ្យឃើញអ្នកនៅពីក្រោយសំណង់ខុសច្បាប់
សារព័ត៌មាន Cambodia News/
ព្រះស៊ីហនុ (២៥ មិថុនា ២០១៩) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នៅក្នុងសន្និសីទកាសែតនាយប់ថ្ងៃទី ២៤ ខែមិថុនា ពីកន្លែងអគារបាក់រលំថា តុល្យការអ្នកស្លាប់ចំនួន២៨នាក់និង២៦នាក់របួស ដោយក្នុងនោះមនុស្សប្រាំមួយនាក់ ត្រូវបានសង្គ្រោះចេញពីគំនរបាក់បែក។ ដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សាកសពមួយទទួលបានប្រាក់ឧបត្ថម្ភមមិនតិចជាង៦ម៉ឺនដុល្លារទេ។
សម្តេចតេជោបានលើកឡើងថា លោកយន្ត មីន បានទទួលស្គាល់កំហុសសុំលាលែងពីតំណែងបង្ហាញពីការទទួលខុសត្រូវ ហើយការរុករកមនុស្សបានបញ្ចប់ នៅតែការសំអាតការដ្ឋាន និងស្រាវជ្រាវដើម្បីរកឲ្យឃើញការទទួលខុសត្រូវ សំណង់មានច្បាប់ ឬមិនមានច្បាប់អនុញ្ញាត ដោយសម្តេចចង់ឲ្យអ្នកនៅពីក្រោយខ្នងការដ្ឋានសំណង់ខុសច្បាប់ចេញមកដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់និងរបួសនៅក្នុងគំនរបាក់បែកនៃអគារកម្ពស់ប្រាំពីរជាន់ដែលបានបាក់រលំនៅក្រុងព្រះស៊ីហនុដែលបានរកឃើញ គឺគិតត្រឹមម៉ោង៧យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ មានមនុស្សចំនួន២៨នាក់ បានបាត់បង់ជីវិត និងអ្នករបួសចំនួន២៦នាក់ ហើយក្រុមជួយសង្គ្រោះកំពុងតែបន្តរុករកមនុស្សនៅសេសសល់ជាបន្តទៀត៕