សម្តេចតេជោ ៖ កម្ពុជា​នឹង​បន្ត​ពង្រីក​សហប្រតិ​បត្តិ​កា​ជា​មួយ​ប្រទេស​ដៃ​គូថ្មីៗ​ជា​ច្រើន​ថែម​ទៀត​

សារព័ត៌មាន​​​ Cambodia News/

ភ្នំពេញ (២១ មិថុនា ២០១៩) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងតាមរយៈ Facebook ផ្លូវការរបស់សម្តេចនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ​ថា៖ «ក្រៅពីសហគមអាស៊ានទាំង១០ គឺកម្ពុជានឹងបន្តពង្រីកមិត្តភាព និងសហប្រតិបត្តិការជាមួយប្រទេសដៃគូថ្មីៗជាច្រើនថែមទៀត ដូចជាកាលពីពេលថ្មីៗកន្លងទៅនេះ ដែលខ្ញុំបានទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី និង តាជីគីស្ថានជាដើម»។

សម្តេចតេជោ បានថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សាសុខសន្តិភាព ដើម្បីយើងមានឱកាសអភិវឌ្ឍប្រទេសជាតិ អោយកាន់តែរីក​ចម្រើន និង​សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ (34th ASEAN Summit) នៅប្រទេស ថៃ ស្តីពីការពង្រឹងមិត្តភាពដើម្បីនិរន្តរភាពនៃការរីកចម្រើននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ  ៕ ដោយ ៖ ហេង នាង​

រូបសម្តេចតេជោ ហ៊ុន សែន ថតជាមួយ​ចៅ​នៅ​ហុង​គ្រីកាលពីថ្ងៃទី ១៣ មិថុនា កន្លងមកនេះ។ (រូប​ពី​Facebook ផ្លូវការរបស់សម្តេច)

Related Articles

Back to top button
Close
Close