ខេត្តបន្ទាយមានជ័យមានករណីផ្ទុះជំងឺគ្រុនឈាមលើកុមាររាប់រយនាក់
សារព័ត៌មាន Cambodia News/
បន្ទាយមានជ័យ (១៩ មិថុនា ២០១៩) ៖ នៅខេត្តបន្ទាយមានជ័យមានផ្ទុះច្រើនករណីជំងឺគ្រុនឈាមលើកុមារប្រមាណ៧០០នាក់តែភាគច្រើនអាណាព្យបាលឬឱពុកម្តាយអ្នកជំងឺបាននាំទៅពិនិត្យព្យាបាលនៅពេទ្យក្រៅខេត្ត ។មួយចំនួនតូចនៅក្នុងខេត្ត នាមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ។
លោកវេជ្ជបណ្ឌិតកែវសុភ័ក្ត្រាប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា ពិតជាមានផ្ទុះករណីជំងឺគ្រុនឈាមលើកុមារច្រើននោះមែន ហើយមូលហេតុគឺមកពីជំងឺនេះបានផ្ទុះនៅរវាង៤៥ឆ្នាំម្តងនៃរដូវគ្រុនឈាម និងកត្តាធ្វេសប្រហែសរបស់អាណាព្យបាលកុមារ ។
លោកបានបន្តថា ករណីផ្ទុះគ្រុនឈាមនេះឡើងច្រើនជាងគេក្នុងខេត្តគឺមានក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែតនៅស្រុកព្រះនេត្រព្រះ ស្រុកម៉ាឡៃ ។គឺផ្ទុះពីចុងខែឧសភាដល់កណ្តាលខែមិថុនា ជារដូវភ្លៀងធ្លាក់ជោគជាំបង្កកើតមូសខ្លាដែលជាភ្នាក់ងារចម្លងជម្ងឺគ្រុនចាញ់និងគ្រុនឈាមនេះ។ ហើយមកទល់ថ្ងៃទី១៨ខែមិថុនានេះ កុមារកើតជំងឺគ្រុនឈាមនៅខេត្តនេះមានជិត៧០០នាក់ ៕