មាន​​អ្នក​ស្លាប់​​ដោយ​​ជំងឺ​គ្រុន​ឈាម​​ចំនួន​​៣​​នាក់​​នៅ​​ខេត្ត​ក្រចេះ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១២ មិថុនា ២០១៩) ៖ ជំងឺគ្រុនឈាម​នៅ​ដើមឆ្នាំ ២០១៩​នេះ បាន​កើតឡើង​ចំនួន ៤៤២​ករណី ពោល គឺមាន​ការកើនឡើង​បើ​ប្រៀបធៀប​ទៅនឹង​ដើមឆ្នាំ ២០១៨​។ នេះ​បើតាម​លោក ឈ្នាង សុវត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ ថ្លែង​ឲ្យ​ដឹង​ពី​ថ្ងៃទី​១០ ខែមិថុនា​។

​លោក​បន្តថា ករណី​ទាំងនោះ​ភាគច្រើន​បានកើត​ឡើង​នៅ​ឃុំ​មួយចំនួន​ក្នុងស្រុក​ស្នួល និង​ស្រុក​ចិត្រ​បុរី ដោយ​កើត​លើ​មនុស្ស​ចាស់​មាន​៦​ករណី និង​មាន​ស្លាប់​ចំនួន​៣​នាក់ ក្នុងនោះ​មាន​មនុស្ស​ធំ​អាយុ​លើ​១៥​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​។ យ៉ាងនេះ​ក្ដី​លោក​អះអាងថា ស្ថានភាព​ជំងឺគ្រុនឈាម​ដើមឆ្នាំ​នេះ​គឺ​«​អាច​គ្រប់គ្រង​បាន​»​។​

​លោក​បន្តថា កត្តា​ដែល​ជំរុញ​ឲ្យ​កើតមាន​នូវ​ជំងឺ​​​នេះ​គឺ​មកពី​កត្តា​អាកាសធាតុ ដោយសារ​រដូវប្រាំង​មាន​រយៈពេល​អូសបន្លាយ​វែង ហើយ​រដូវវស្សា​មាន​ភ្លៀង​ធ្លា​ក់មក​យ៉ាងគំហុគ បង្ក​ឲ្យ​មានការ​កើតមាន​មុ​ស​លឿន​។​

​លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនឈាម តាមរយៈ​ការលុបបំបាត់​ជម្រក​ដង្កូវទឹក​ដែលមាន​នៅក្នុង និង​ជុំវិញ​បរិវេណ​ផ្ទះ ទីសាធារណៈ​នានា ព្រមទាំង​ការពារ​ខ្លួន​កុំ​ឲ្យ​មូស​ខាំ​។

ក្នុងករណី​ចេញ​រោគសញ្ញា​ជំងឺគ្រុនឈាម ដូចជា គ្រុនក្តៅ​ខ្លាំង ឈឺក្បាល ឈឺ​ក្រោម​រង្វង់​ភ្នែក ឈឺពោះ ក្អួត និង​ករណីខ្លះ​មាន​កន្ទួល​ក្រហម​លើ​ស្បែក ឬ​សញ្ញា​ហូរឈាម សូម​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ និង​ចៀសវាង​ការប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ​។​

​លោក​បាន​បញ្ជាក់ថា ក្នុងករណី​ប្រសិនបើ​ជួប​នូវ​អាកា​រៈ​ខាងលើនេះ សូម​ប្រញាប់​នាំ​កូន​ឬ​សមាជិកគ្រួសារ មកកាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ឲ្យ​បាន​ទាន់ពេលវេលា​ជៀសវាង​ការ​មក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​នៅ​គ្លីនិក​ឯកជន ដោយ​គិត​មកទល់ពេលនេះ គ្មាន​គ្លីនិក​ឯកជន​ណាមួយ​មានលទ្ធភាព​ពិនិត្យ និង​ព្យាបាល​ជម្ងឺគ្រុនឈាម​នេះ​បាន​ដូច​មន្ទីរពេទ្យ​របស់រ​ដ្ឋ​នោះទេ ពីព្រោះ​អាកា​រៈ​ជម្ងឺ​នេះ​មានការ​ប្រែប្រួល​លឿន​រហ័ស​អាច​បង្ក​ឲ្យ​ស្លាប់​បាន​៕

 

Related Articles

Back to top button
Close
Close