ស្ត្រីជនជាតិវៀតណាមនិង​​​​​ថៃ២នាកត្រូវបានប៉ូលិស​​​ឃាត់ខ្លួនពីបទជួញដូរ​​​​គ្រឿងញៀនឆ្លងកាត់​​​ព្រលានយន្តហោះ​​នៅកម្ពុជា

ដោយ សយ ដុល្លា

ស្ត្រី២នាក់ ម្នាក់ជនជាតិវៀតណាម និងម្នាក់ទៀត ជាជនជាតិថៃត្រូវបានសម្ថត្តកិច្ចឃាត់ខ្លួន ពីបទជួញដូរ គ្រឿងញៀនឆ្លងកាត់ ព្រលានយន្តហោះភ្នំពេញ សៀមរៀបកាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ ដោយរឹបអូសគ្រឿងញៀន មេតំហ្វេតាមីន ប្រមាណជាង ៥គីឡូក្រាម ។

មន្ត្រីសមត្ថកិច្ចមួយរូប ប្រចាំការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានសម្រេចឃាត់ខ្លួនស្ត្រីជន ជាតិវៀតណាមម្នាក់ ឈ្មោះ ផាន ទី ថាន ហុង កើតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៩៣ បន្ទាប់ពី សមត្ថកិច្ចបានរកឃើញ ថ្នាំញៀនមេតំហ្វេតាមីន ជិត២គីឡូក្រាម នៅក្នុងវ៉ាលីរបស់ស្រ្តីរូបនេះ ។

មន្រ្តីសមត្ថកិច្ចបានបន្តថា ជនសង្ស័យខាងលើ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយឆ្លងកាត់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមជើងយន្តហោះ សិង្ហបុរីភ្នំពេញ ដោយចេញពីប្រទេសកេនយ៉ា ហើយមកដល់ព្រលានយន្តហោះ នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ប៉ុន្តែពេលនោះ កម្លាំងសមត្ថកិច្ចមិនទាន់ មានការ ឃាត់ខ្លួនទេ ដោយមិនទាន់រកឃើញ វត្ថុតាងជាក់ស្តែង ខណៈដែល វ៉ាលីរបស់ជនសង្ស័យមិនទាន់ ផ្ញើមកដល់។ លុះដល់ល្ងាចថ្ងៃដដែល វ៉ាលីរបស់ជនសង្ស័យ ត្រូវបានផ្ញើតាម ជើងយន្តហោះ ទើបសមត្ថកិច្ចសម្រេចឆែកឆេរ ហើយរកឃើញប្រភេទថ្នាំញៀន មេតំហ្វេតាមីន ចំនួន ១៩២៣,២ក្រាម។

នៅព្រលានយន្តហោះសៀមរាបសម្ថត្តកិច្ច ក៏បានឃាត់ខ្លួនស្ត្រីជនជាតិថៃម្នាក់ឈ្មោះ កូតាន ម៊ីស Nណាផាផន អាយុ២៩ឆ្នាំ ពីបទជួញដូរគ្រឿងញៀនដូចគ្នា ដោយរឹបអូសបាន ប្រភេទថ្នាំមេតំហ្វេតាមីន ចំនួន ៣,៤២៥គីឡូក្រាម ដែលស្ត្រីជនជាតិថៃរូបនេះលាក់នៅក្នុងវ៉ាលីរបស់ខ្លួនដោយនារីរូបនេះធ្វើដំណើរតាមជើងយន្តហោះភ្នំពេញ សិង្ហបុរី។

ជនសង្ស័យទាំងពីរនាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រចាំនៅព្រលានយន្តហោះភ្នំពេញនឹងសៀមរៀបចាប់ខ្លួនប្រគល់ទៅឲ្យមន្ទីរប្រឆាំងគ្រឿងញៀន របស់ក្រសួងមហាផ្ទៃ ដើម្បីចាត់ការទៅតាមនីតិនិវិធីច្បាប់។

 

Related Articles

Back to top button
Close
Close