ក្រសួងព័ត៌មានសម្រចឱ្យវិទ្យុ VOA បើកការិយាល័យតំណាងស្របច្បាប់នៅកម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៧ មិថុនា ២០១៩) ៖ ក្រសួងព័ត៌មានបានចេញសេចក្តីផ្លូវការសម្រេចឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) បើកការិយាល័យតំណាងស្របច្បាប់នៅកម្ពុជា។ នេះបើយោងតាមលិខតផ្លូវរបស់ក្រសួងព័ត៌មានចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩។
តាមសេចក្តីសម្រេច, ការិយាល័យសំឡេងសហរដ្ឋអាមេរិក (VOA) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានទីតាំងស្ថិតនៅផ្ទះលេខ៣២០ ផ្លូវព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងមាន លោក Christopher Service Dechard ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ P822102789 ធ្វើនៅថ្ងៃទី០១ខែមិថុនា ឆ្នាំ២០១៩ ជាតំណាងស្របច្បាប់៕
ខ្លឹមសារលម្អិតសូមអានសេចក្តីសម្រេចរបស់ក្រសួងព័ត៌មានខាងក្រោម ៖