​ផ្លូវមួយ​ចំនួន​​នៅភ្នំពេញនឹង​ត្រូវ​ហាមរថយន្តគ្រប់ប្រភេទឆ្លងកាត់៧០ថ្ងៃ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (៣០ ឧសភា ២០១៩) ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដីជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ធ្វើដំណើរ​ឆ្លង​កា​ត់​ស្ពាន​ស​ឡា​ ​តាម​បណ្តោយ​ផ្លូវ​លេខ​ ​5C​ ​ចាប់ពី​ផ្លូវ​លេខ​ ​២៧១​ ​ដល់​ស្ថានីយ​បេ្រង​ឥន្ធនៈ​តេ​លា​ ​ស្ថិតនៅ​ព្រំប្រទល់​ខណ្ឌ​សែនសុខ​ ​និង​ខណ្ឌមានជ័យ​ ​រាជធានី​ភ្នំពេញ​ ​ឱ្យ​បាន​ជ្រាប​ថា​ ​៖​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្ដើម​ដាក់​លូ​ប្រអប់​មេ​កាត់ទទឹង​ផ្លូវ​លេខ​ ​5C​ ​ទំហំ​មុខកាត់​ ​២,៥ម៉ែត្រ​ ​x​ ​២,៥ម៉ែត្រ​ ​ចំនួន​បី​ជួរ​ ​។​ ​

​ការ​ដាក់​លូ​នេះ​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃនេះ​ ​រហូតដល់​ការដ្ឋាន​បាន​បញ្ចប់​ ​សរុប​រយៈពេល​ ​៧០​ ​ថ្ងៃ​ ​។​ ​អាស្រ័យហេតុ​នេះ​ ​សូម​សាធារណជន​ ​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប​ ​យោគយល់​ ​និង​អធ្យាស្រ័យ​ចំពោះ​រំខាន​ដល់​ការ​ធ្វើ​ចរាចរ​ឆ្លងកាត់​ការដ្ឋាន​ ​៕

Related Articles

Back to top button
Close
Close