ឯកឧត្តម ខៀវ កាញារីទ្ធ ៖ ជម្លោះមន្ត្រីគយប៉ុស្ដិ៍ព្រែកចាក និង​ក្រុមអ្នកកាសែត តាមច្បាប់អាចប្ដឹងអ្នកកាសែតទាំងនោះពី​បទ​…..

សារព័ត៌មាន​​ Cambodia News/

កំ​ពត (២៩ ឧសភា ២០១៩) ៖ មានការចែករំលែកនៅលើបណ្តាញសង្គម ក្រោយមានករណីក្រុមអ្នកកាសែត ឈ្លោះជាមួយនឹងមន្ត្រីគយប៉ុស្ដិ៍ព្រែកចាក និងបានស្រែករិះគន់ខ្លាំងៗទៅលើមន្ត្រី២រូប កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅបរិវេណប៉ុស្ដិ៍គយព្រែកចាក ព្រំប្រទល់កម្ពុជា-វៀតណាម ក្នុងខេត្តកំពត។

យោងតាមប្រភពបានឲ្យដឹងថាមានអ្នកយកព័ត៌មានមួយក្រុម បានចុះទៅយកព័ត៌មាននិងlive វីដេអូពីការដឹកទំនិញឆ្លងកាត់ នៅប៉ុស្ដិ៍ព្រែកចាក ដោយគ្មានការអនុញ្ញាតហើយត្រូវបានមន្ដ្រីគយដែលមានតួនាទី ជាមេប៉ុស្ដិ៍ព្រែកចាក បានដកហូតទូរស័ព្ទ ទើបបង្កជាជម្លោះតែម្តង។

ករណីនេះ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានប្រាប់ទៅកាន់សារព័ត៌មាន freshnews ថា តាមច្បាប់មន្ត្រីអាជ្ញាធរអាចប្ដឹងទៅលើអ្នកកាសែតទាំងនោះ ពាក់ព័ន្ធទៅនឹងការប្រមាថ ខណៈដែលពួកគេកំពុងបំពេញ ភារកិច្ចរបស់ខ្លួន

អ្នក​កាសែត​ប្រមាណ១០នាក់​បានចូលទៅក្នុងបរិវេណប៉ុស្ដិ៍ព្រែកចាក ខណៈដែលមន្ដ្រីគយកំពុងបំពេញភារកិច្ច និងបានផ្សាយផ្ទាល់ពីការដឹកទំនិញឆ្លងកាត់ នៅប៉ុស្ដិ៍ព្រែកចាក ដោយគ្មានការអនុញ្ញាតជាមុន ទើបមេប៉ុស្ដិ៍គយព្រែកចាក បានកញ្ឆក់យកទូរស័ព្ទមិនឲ្យ live ទើបផ្ទុះជម្លោះយ៉ាងដូច្នេះ៕

Related Articles

Back to top button
Close
Close