រដ្ឋមន្ត្រីក្រសួងព័ត៌មានព្រមានបង្ហោះរូបមន្ត្រីដែលមានតែឈ្មោះតែបើកប្រាក់ខែ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ ឧសភា ២០១៩) ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែឧសភា នេះ បានសរសេរសារព្រមានបង្ហោះរូបមន្ត្រី ដែលមានតែឈ្មោះ ហើយអត់ធ្វើការ ដោយរង់ចាំតែបើកប្រាក់ខែក្រសួងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។
ឯកឧត្តមរដ្ឋមន្ត្រី បានសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ ក្រោយពីមានការរអ៊ូរទាំរបស់មន្ត្រីក្រសួងព័ត៌មាន ក្រសួងព័ត៌មានសុំឲ្យគ្រប់អគ្គនាយកដ្ឋាន បញ្ជូនឈ្មោះ និង រូបថត មន្ត្រីណាខ្លះ ដែលមានតែឈ្មោះ តែបើកប្រាក់ខែ ដើម្បីរួមចំណែកអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល ដើម្បីខ្ញុំបង្ហោះរូបអ្នកដែលស៊ីលើកម្លាំងមន្ត្រីក្រសួង៕