​ទូរទស្សន៍​រដ្ឋ​ចិន​ឈប់​ចាក់​បញ្ចាំងភាពយន្ត​អាម៉េរិកបន្ទាប់​ពី​មាន​ជម្លោះ​ពាណិជ្ជកម្ម​

សារព័ត៌មាន​ Cambodia News/
ចិន​ (២១ ឧសភា ២០១៩) ៖ មាន​សេចក្តីរាយការណ៍​មក​ថា ស្ថានីយ​ទូរទស្សន៍​រដ្ឋ​ចិន​ដ៏​ធំ​មួយ​បាន​ដក​ភាពយន្ត​ហូលីវូត​អាម៉េរិក​និង​ខ្សែភាពយន្ត​ចិន​ដែល​ឈុត​ឆាក​ខ្លះ​ថត​នៅ​អាម៉េរិក​ចេញពី​តារាង​​ចាក់​បញ្ចាំង​របស់ខ្លួន និង​ជំនួស​មកវិញ​នូវ​ខ្សែភាពយន្ត​សង្គ្រាម​បុរាណ​របស់​ចិន​ដែល​បង្ហាញ​ទាហាន​ចិន​វាយ​កម្ចាត់​អាម៉េរិក​។​

​អារម្មណ៍​ប្រឆាំង​អាម៉េរិក​កើតមាន​ឡើង​បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក​កាលពី​សប្តាហ៍​មុន​បាន​សម្រេចចិត្ត​ដំឡើង​ពន្ធ​ពី​១០​ទៅ​២៥​ភាគរយ​លើ​ទំនិញ​ចិន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ និង​ចេញ​បម្រាម​ផ្លូវការ​មិន​ឲ្យប្រើ​ឧបករណ៍​ឬ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​យក្ស​ចិន​Huawei៕

ស្ថានីយទូរទស្សន៍​China Movie Channel ដែល​គេ​ស្គាល់​ថា​CCTV-6 បានចាប់ផ្តើម​បំពេញ​ម៉ោង​ធ្លាប់តែ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​អាម៉េរិក​ជាមួយនឹង​ភាពយន្ត​សង្គ្រាម​​ចិន​ប្រឆាំង​អាម៉េរិក​ដូចជា​រឿង «​វីរៈ​បុត្រាបុត្រី​(១៩៦៤) » «​សមរភូមិ​លើ​ភ្នំ​សាង​ហ្កាន​លី​ង​(១៩៥៤)» និង​រឿង​«​ការវាយប្រហារ​ដ៏​ភ្ញាក់ផ្អើល​(១៩៦០)» ៕

 

 

Related Articles

Back to top button
Close
Close