ឯកឧត្តម​ ខៀវ កាញារីទ្ធ អញ្ជើញ​​​ប្រគល់​អំណោយ​ជូន​សាស​និក​ឥស្លាម​​នៅ​​ស្រុក​កោះ​សូទិន ​

សារព័ត៌មាន​ Cambodia News/

កំពង់ចាម (១៣ ឧសភា ២០១៩) ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម​ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញ ប្រគល់អំណោយជាស្បៀងអាហារជូនបងប្អូនខ្មែរឥស្លាម ចំនួន៤៥០គ្រួសារ នៅឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ក្នុងកញ្ចប់អំណោយនីមួយៗ មានអង្ករ៥០គីឡូ, មី១កេស, ប្រេងឆា២លីត្រ, ស្ករស២គីឡូ, មីឡូ១កំប៉ុង, ទឹកដោះគោ២កំប៉ុង, សាប៊ូ១កញ្ចប់, និងថ្នាំដុសធ្មេញ៤ប្រអប់ ហើយលោករដ្ឋមន្ដ្រី ក៏បានផ្តល់ថវិកាសម្រាប់ដោះស្រាយចាក់ដីតារាងបាល់ទាត់ ភូមិតានង់ទី៧ ចំនួន៣០០ឡានផងដែរ។

ឯកឧត្តម​រដ្ឋមន្ដ្រី បានបញ្ជាក់ថា ទោះបីសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែគោលនយោបាយសុខដមបនីយកម្ម បានកំពុងផ្តល់សិទ្ធិសេរីភាពគ្រប់បែប យ៉ាង ជាមួយការផ្តល់ភាពកក់ក្តៅ និងចូលរួមដោះស្រាយរាល់ទុក្ខលំបាក ដល់សាសនិកនានាទៀត ក្នុងក្របខណ្ឌ នៃប្រជាជាតិតែមួយ ដែលរួមរស់រួមសុខក្នុងម្លប់សន្តិភាពតែមួយ។

គួរបញ្ជាក់ថា អំណោយខាងលើជាការឧបត្ថម្ភពី សប្បុរសជនសាសនិកឥស្លាម នៅប្រទេសបារាំង តាមរយៈអង្គការ LiFE សហការជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងមានការចូលរួមសហការពីថ្នាក់ដឹកនាំ ក្រុមការងាររបស់ក្រសួងព័ត៌មានផងដែរ៕

Related Articles

Back to top button
Close
Close