សូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ ខ្យល់កន្ដ្រាក់ ខណៈភ្លៀង នឹងបន្ដធ្លាក់រហូតដល់ថ្ងៃទី១៨ ឧសភា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៣ ឧសភា ២០១៩) ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយមបាន បញ្ជាក់ថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៨ ខែឧសភា ភ្លៀងនឹងបន្ដធ្លាក់ជាបន្ដបន្ទាប់ នៅតាមបណ្ដារាជធានី-ខេត្ត នៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ ក្នុងកម្រិតមធ្យមទៅបង្គួរ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋបន្ដការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ដ្រាក់៕
បើតាមក្រសួងធនធានទឹក បណ្ដាខេត្តនៅតំបន់ខ្ពង់រាបភាគខាងជើង និងខ្ពង់រាបភាគឦសាន នឹងមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម។ ដោយឡែក បាតុភូតផ្គររន្ទះ និងខ្យល់កន្ដ្រាក់នៅតែបន្ដកើតមានច្រើន ខណៈសីតុណ្ហភាពអតិបរមា ស្ថិតក្នុងចន្លោះ ៣៤-៣៥អង្សាសេ ៕