EDC ជូនដំណឹងពីការផ្អាកផ្គត់ផ្គង់អគ្គិសនី នៅតំបន់មួយចំនួនក្នុងខេត្តកណ្ដាល និងភ្នំពេញ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១ ឧសភា ២០១៩) ៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការប្រកាសផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើងមួយចំនួន ទៅតាមពេលវេលា និងទីកន្លែងក្នុងខេត្តកណ្ដាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ សម្រាប់ការងារជួសជុលដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវផងដែរ។

ពេលវេលា និង​ទីកន្លែងដែលត្រូវផ្តាច់ភ្លើង​រួមមាន ៖

១. ថ្ងៃទី៣ ខែឧសភា៖ ក្រាំង​ធ្នង់ គោករកា ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ចោមចៅទី១ ព្រៃស កំបូល កន្ទោក ឃុំបែកចាន ឃុំ​ឆក់ឈើនាង ឃុំ​ក្រាំងម្កាក់ ឃុំពើក ក្នុងស្រុកអង្គស្នួល ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច។

២. ថ្ងៃទី៤ ខែឧសភា៖ សង្កាត់​ទន្លេ​បាសាក់ ដង្កោ ព្រៃស ក្រាំងធ្នង់ គោកឃ្លាង គោករកា ចោមចៅទី២ ចោមចៅទី៣ កាកាបទី២ សំរោងក្រោម ត្រពាំងក្រសាំង កន្ទោក កំបូល ឪឡោក ស្នោរ ឃុំបែកចាន ឃុំឆក់ឈើនាង ឃុំពើក ឃុំ​សំរោង​លើ ឃុំ​ក្រាំងម្កាក់ ឃុំ​ដំណាក់​អំពិល ឃុំព្រៃពួច ក្នុងស្រុក​អង្គស្នួល ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច។

៣. ថ្ងៃទី៥ ខែឧសភា៖ សង្កាត់​ស្រះចក ដង្កោ ព្រៃស កំបូល កន្ទោក ឃុំ​បែកចាន ឃុំឆក់ឈើនាង ឃុំ​ក្រាំងម្កាក់ ឃុំពើក ក្នុងស្រុកអង្គស្នួល ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៥ល្ងាច៕

Related Articles

Back to top button
Close
Close