ឯកឧត្តម ហ៊ុន ម៉ា​នី ចង់ឱ្យ​សិស្ស​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ ក្លាយ​ជា​យុវជន​គំរូ​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៦ មេសា ២០១៩) ៖ នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​សម្រាប់​សិស្សសាលា​ភូមិន្ទ​ចៅក្រម និង​សិស្ស​ចៅក្រម ព្រះរាជអាជ្ញា​ផ្ទៃក្នុង និង​សិស្សសាលា​ភូមិន្ទ​ក្រឡាបញ្ជី​នៃ​រាជបណ្ឌិត​យសភា​វិជ្ជាជីវៈ​តុលាការ ថ្ងៃទី​២៥ ខែមេសា​ ឯកឧត្តម ហ៊ុន ម៉ា​នី  ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ទទូច​ស្នើ​សិស្ស​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​មួយ ខិតខំ​សិក្សា​ស្រាវជ្រាវ​ធ្វើ​បច្ចុប្បន្នភាព​ជំនាញ​វិជ្ជាជីវៈ​ដើម្បី​ក្លាយ​ជា​យុវជន​គំរូ​នៃ​យុវជន​ជំនាន់​ក្រោយ​។​

​ ឯកឧត្តម ហ៊ុន ម៉ា​នី មានប្រសាសន៍ថា ការខិតខំ​រៀនសូត្រ​ជំ​នា​ញ​វិជ្ជាជីវៈ​នៅ​ថ្នាក់ និង​ការខិតខំ​ស្រាវជ្រាវ​ចំណេះដឹង​នៅក្នុង​សង្គម​បន្ថែម សំដៅ​ការធ្វើ​បច្ចុប្បន្នភាព​ជំនាញ​វិជ្ជាជីវៈ​របស់ខ្លួន នៅក្នុង​វិស័យ​យុត្តិធម៌ គឺ​វា​នឹង​រួមចំណែក​អោយ​ប្រទេសជាតិ​យើង ក្លាយជា​ប្រទេស​នីតិរដ្ឋ​ពិតប្រាកដ មានការ​ធានា​ផ្តល់​សេវា​យុត្តិធម៌​ប្រកបដោយ​ការយកចិត្ត​ដាក់​និង​មាន​គុណភាព​នៅក្នុង​សង្គម និង​សន្តិសុខ​សង្គម​៕

​​

Related Articles

Back to top button
Close
Close