សម្តេច​តេជោ​ ហ៊ុន​ សែន​ នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​ចំនួន​៥​ថ្ងៃ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៤ មេសា ២០១៩) ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ​នឹងដឹក​នាំ​គណៈ​ប្រតិភូ​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​ «វេទិកា​ខ្សែក្រវ៉ាត់​ និង​ផ្លូវ​លើក​ទី​២ ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​»​ និង​កិច្ច​ប្រជុំ​សំខាន់​ៗ​ផ្សេង​ទៀត ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២៥ ​ដល់​ថ្ងៃ​ទី​២៩​ ខែ​មេសា ​ឆ្នាំ២០១៩ ​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ​រប​ស់ក្រសួ​ង​ការប​រទេស​ និង​ហសប្រតិបត្តិការ​អន្តរជាតិ​ដែល​បាន​ចេញនៅព្រឹ​ក​ថ្ងៃទី​២២ ​ខែ​មេសា ​ឆ្នាំ២​០១៩​នេះបា​ន​ឲ្យ​ដឹ​ង​ថា​ការ​ធ្វើ​ដំណើរ​របស់ ​សម្តេច​តេជោ ​ហ៊ុន ​សែន​នេះ​គឺមាន​រយៈ​៥​ថ្ងៃ​នេះ​ តប​តាម​ការ​អញ្ជើញ​របស់​លោក ​ស៊ី ជីន​ពីង​ ប្រធានាធិបតី ​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន​។

យោង​តាម​សេច​ក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងទៀ​ត​ថា ​មន្រ្តី​ដែល​អម​ដំណើរ​សម្តេចតេ​ជោ ​ហ៊ុន​ សែន​ នាយករ​ដ្ឋ​មន្រ្តី​មាន​ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្រ្ដី​ហោ ​ណាំហុង,​ ឯកឧ​ត្ត​ម​ឧបនាយក​រដ្ឋ​មន្រ្ដី​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការប​រទេស ​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​, ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្រ្ដី​ អូន ​ព័ន្ធមុនីរ័ត្ន ​រដ្ឋ​មន្រ្តីសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​, ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី ​ស៊ុន ​ចាន់​ថុល​ រដ្ឋ​មន្រ្តី​សាធារណការ ​និង​ដឹក​ជញ្ជូន,​ ឯកឧត្តម​ វេង​ សាខុន ​រដ្ឋ​មន្រ្តី​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ,​ ឯកឧត្តម​ ប៉ាន ​សូរស័ក្តិ ​រដ្ឋ​មន្រ្តី​ពាណិជ្ជក​ម្ម​, ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​សុខាភិបាល​, ឯកឧត្តម ថោង ខុន រដ្ឋ​មន្រ្តី​ទេសចរណ៍ ​និង​សមាជិក​ជាន់ខ្ពស់នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ផ្សេង​ទៀត​ ហើយនិ​ង​ថ្នាក់​ដឹក​នាំ​ធុរ​កិច្ច​នៃ​សភាពាណិជ្ជ​កម្ម​កម្ពុជា​ផង​ដែរ៕

 

Related Articles

Back to top button
Close
Close