បន្ទាប់​បំផ្ទុះ​គ្រាប់បែក​ស្លាប់ជាង​២០០​នាក់ ​ស្រីលង្កា​បិទ​Facebook និង​Whatsap​ដើម្បី​រារាំង​ព័ត៌មាន​ក្លែងក្លាយ ​

សារព័ត៌មាន​ Cambodia News/

​ស្រីលង្កា​​ (២២ មេសា ២០១៩) ៖ កាលពី​ថ្ងៃអាទិត្យ​ទី​២១​ ខែមេសា បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់បែក​ភេរវកម្ម​​ជា​បន្តបន្ទាប់​ ដែល​បាន​សម្លាប់​មនុស្ស​ជាង​២០០​នាក់​រដ្ឋាភិបាល​ស្រីលង្កា​បាន​រារាំង​ពលរដ្ឋ​របស់​ខ្លួន​មិន​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​និង​កម្មវិធី​ផ្ញើ​សារ។

​បន្ទាប់​ពី​បម្រាម​នេះ បណ្តាញ​ទំនាក់ទំនង​សង្គម Facebook,WhatsApp, Instagram, YouTube, Viber, Snapchat និង Facebook Messenger​មិន​អាច​ចូល​ទៅ​​មើល​ឬ​ប្រើ​បាន​នោះទេ​។​

​ក្រុមមន្ត្រី​រដ្ឋាភិបាល​បាន​និយាយថា ការបិទ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​នៅក្នុង​ប្រទេស​នេះ​គឺ​ដើម្បី​រារាំង​ការផ្តល់​ព័ត៌មាន​មិន​ត្រឹមត្រូវ​និង​ពាក្យ​ចចាមអារ៉ាម​។​

​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​២១​ខែ​មេសា គ្រាប់បែក​៨​គ្រាប់ ត្រូវបាន​បំផ្ទុះ​ជា​បន្តបន្ទាប់​នៅ​ព្រះវិហារ​និង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ជាច្រើន​កន្លែង នៅ​ទីក្រុង​កូឡុំបូ ដោយ​បាន​សម្លាប់​​មនុស្ស​២០៧​នាក់ ​ដោយ​រួមទាំង​ជនជាតិ​អង់គ្លេស​៥​នាក់ ហើយ​របួស​៤៥០​នាក់ ៕

 

Related Articles

Back to top button
Close
Close