រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះ នៅកាតបុគ្គលិកកាសែតចំនួនបួននាក់ដែលអស់សុពលភាព
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ មេសា ២០១៩) ៖ នៅថ្ងៃទី ២១ ខែមេសានេះ ឯកឧត្តម ខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើការបង្ហោះ នៅកាតបុគ្គលិកកាសែតចំនួនបួននាក់ដែលអស់សុពលភាពទៅហើយ ឲ្យពួកគេទាំង 4 នាក់នោះបានទៅចូលក្នុងសាលានាយទាហានសកម្មត្មាតពងដើម្បីសុំលុយគេ ដែលកាសែតទាំង៤នាកនោះបានហួសសុពលភាព និងមិនឃើញមានឈ្មោះចុះក្មុងបញ្ជីក្រសួងទេ មានរូបដូចខាងក្រោម។
បើតាមមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ សូមគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ជូនជ្រាបដ៏ខ្ពង់ខ្ពស់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ វេលាម៉៤ល្ងាចនេះ មានអ្នកសារព័ត៌មាន ចំនួន ៤នាក់ ស្ត្រីម្នាក់ បានចូលសាលានាយទាហានសកម្ម ត្មាតពងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយគ្មានការអនុញ្ញាត ដើម្បីសុំលុយពី ក្រុមហ៊ុនដឹកដី។
សូមបញ្ជាក់ថាកាតកាសែតទាំងអស់នេះគឺសុទ្ធតែចេញពីក្រសួងព័ត៌មានទាំងអស់ហើយជាកាតកាសែតស៊េរីថ្មីចុងក្រោយបំផុតរបស់ក្រសួងព័ត៌មាននិងនៅលើកាសែតទាំងនោះមានការបោះត្រានិងស៊ីញ៉េដោយលោកផុសសុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ផងដែរ៕