ក្រសួងសុខាភិបាល ប្រកាសបញ្ឈប់ឲ្យប្រើប្រាស់ នូវថ្នាំលើសឈាម ចំនួន៤ប្រភេទ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ មេសា ២០១៩) ៖ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសបញ្ឈប់ឲ្យប្រើប្រាស់ និងប្រមូលមកវិញ នូវថ្នាំលើសឈាម ចំនួន៤ប្រភេទរួមមាន៖ HYPERTEN Tablet, Losagen Tablet, LOSARTAS Tablet, LANZAAR Tablet បន្ទាប់ពីរកឃើញថា ថ្នាំលើសឈាមប្រភេទនេះ បង្កឲ្យមានជំងឺមហារីក។
ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា នឹងបន្តធ្វើការត្រួតពិនិត្យ និងតាមដានជាបន្តទៀតចំពោះបញ្ហានេះ ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋបានជួប ឬប្រទះឃើញឱសថទាំងអស់ខាងលើនេះ មានចរាចរណ៍ ក្នុងប្រទេសកម្ពុជា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕