សម្តេចតេជោអំពាវនាវដល់វិនិយោគិនចិន និងខ្មែរ​នៅកម្ពុជាចូលរួមថែរក្សាសន្តិភាព

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១០ មេសា ២០១៩) ៖ ក្នុងពិធីពិសារភោជនាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន នៅមជ្ឈមណ្ឌលកោះពេជ្រនាល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវដល់អ្នកវិនិយោគចិន និងខ្មែរជាប់សែស្រឡាយចិននៅកម្ពុជា សូមបន្តចូលរួមមួយរាជរដ្ឋាភិបាល ថែរក្សាឱ្យបាននូវសុខសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា បើកម្ពុជាមានសង្គ្រាមកុំថា ឡើយដល់ការអភិវឌ្ឍ ផ្ទុយទៅវិញមានតែការរត់ចោលតំបន់អភិវឌ្ឍ។ សម្តេចបានស្នើឱ្យក្រឡេក ទៅបណ្តាប្រទេសមជ្ឈឹមបូព៌ា កំពុងមានសង្គ្រាម តើស្ថានភាពប្រទេសទាំងនោះបែបណាទៅហើយ ដែលមិនខុសពីអតីតកាលរបស់ខ្មែរនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា យើង​ត្រូវចងចាំថា បើគ្មានសន្តិភាព វាពិតជាគ្មានការអភិវឌ្ឍន៍កើតឡើងទេ ត្រូវយល់រឿងនេះឲ្យបានច្បាស់។ ប្រសិនបើមានចលាចលណាមួយកើតឡើង ប្រទេសនេះមិនអាចទទួលបាននូវសេចក្តីសុខ ដែលការរីកលូតលាស់នៃសេដ្ឋកិច្ច ក៏នឹងត្រូវបាត់បង់ផងដែរ»៕ ដោយ​ ៖ សហការី​

 

Related Articles

Back to top button
Close
Close