ភ្លៀង​កក់ខែ ធ្លាក់​ក្នុង​កម្រិត​បង្គួរ​នឹង​កើតមាន​ចាប់ពី​ថ្ងៃទី​១១​ដល់​១៧ ​ខែមេសា

​​សារព័ត៌មាន​ Cambodia News/

​ភ្នំ​ពេញ​ (៩ មេសា ២០១៩) ៖ ក្រសួង​ធនធានទឹក​និង ឧតុនិយម​បាន​អោយ​​ដឹង​នៅ​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០១៩​ថា​ ភ្លៀង​កក់ខែ ធ្លាក់​ក្នុង​កម្រិត​បង្គួរ​នឹង​កើតមាន​ជាថ្មី​ចាប់ពី​ថ្ងៃទី​១១​ដល់​ថ្ងៃទី​១៧​ខែមេសា ដោយធ្លាក់​ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស ព្រម​ពេល​ជាមួយនឹង​ភ្លៀង​ធ្លាក់​នៅពេល រសៀល​និង​យប់​នេះ​មានមក​ជាមួយ​នូវ​រន្ទះ​និង​ខ្យល់​កន្ត្រាក់ ត្រូវ​ប្រុងប្រយ័ត្នខ្ពស់ ក្នុងពេល​មេឃរ​កល​ធ្លាក់ភ្លៀង​។​

ភ្លៀង​កក់ខែ​នេះ​កើត ឡើង​ដោយសារ​ជ្រលង​សម្ពាធ​ទាប​រុញ​មកពី​ប្រទេស​ថៃ ជួប​ប្រសព្វ​នឹង​សម្ពាធទាប​(​ខ្យល់​កម្ពស់​ក្រោម​៥០០​ម៉ែត្រ​លើ​ផែនដី​)​រុញ​មកពី​សមុទ្រ​ចិន​ខាងត្បូង​(​កើត​)​នៅលើ ប្រទេស​កម្ពុជា​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពីថ្ងៃ​ទី​១១​ដល់​ថ្ងៃទី​១៣​ខែមេសា នៅតំបន់ខ្ពង់រាប​ភាគ​ខាងជើង​រុញ​ចុះមក​តំបន់​ទំនាប​កណ្តាល​ភាគខាងត្បូង រហូតដល់​តំបន់​មាត់សមុទ្រ​និង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​បង្គួរ នៅ​តំបន់​ជួរ​ព្រំដែន​កម្ពុជា វៀតណា​ម អំឡុង​ពីថ្ងៃ​ទី​១៣​ដល់​ថ្ងៃទី​១៧​ខែមេសា​៕

 

 

Related Articles

Back to top button
Close
Close